header ads

Sponsor

ភ្នំពេញៈ អស់អីនិយាយហើយ បើសូម្បីតែម៉ូតូប៉ូលិសចតក្បែរក្លៀក ក៏​ត្រូវបងចោរថ្លើ​មធំ លួចយកទៅបាត់ បន្ទាប់ពីមកជិះល្បាតការពារសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់ជាច្រើនម៉ោង រួចមកក៏ចូលគោលដៅវិញ ចត​ទុកម៉ូតូជាប់ប៉ៅអ៊ី​ ហើយ​សម្រាកភ្លេចដកសោ លក់មួយភាំង ភ្ញាក់ដឹងខ្លួនជនសង្ស័យជិះយ៉ាងលឿនទៅបាត់។

ហេតុការណ៍បងចោរលួចម៉ូតូមន្រ្តីប៉ូលិសខាងលើនេះ កើតឡើងកាលពីវេលាម៉ោងជាង២ទៀបភ្លឺឈានចូលថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចលើចិញ្ចើមផ្លូវ ម៉ៅសេទុងកែងផ្លូវ១៩៣ ស្តុបទួលស្វាយព្រៃ។

បើ​តាមសម្ដីរបស់លោក ឡុច លីណា ព្រះនាម១៨អូ មន្រ្តី​នគរបាលប៉ុស្តិ៍ទំនប់ទឹក បាន​រៀបរាប់អ្នកសារព័ត៌មានថា ឲ្យ​ជួយផ្សាយគាត់ផង គាត់អត់មានលទ្ធភាពទិញអាថ្មីទៀតទេ ហើយម៉ូតូ ដែលចោរលួចយកទៅបាត់នោះ ពាក់ស្លាកលេខភ្នំពេញ 1HR-3424 គឺគាត់បង់រំលោះដោយញីសឈាម យកមកជិះប៉ុណ្ណោះ។

លោក ឡុច លីណា បានរៀបរាប់​បន្តថា បន្ទាប់ពីម៉ូតូធំ ដែលជិះប្រដេញ និងល្បាតទាំងយប់ទាំងថ្ងៃរបស់អង្គភាព​ខូចម៉ាស៊ីនយកទៅឲ្យជាងជួសជុល លោកបាន​យកម៉ូតូផ្ទាល់ខ្លូនម៉ាក ហុងដាឌ្រីម (Dream)  មកជិះល្បាតការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន អស់ជាច្រើនម៉ោង រួចក៏ចូលគោលដៅវិញ នៅចំណុចលើចិញ្ចើមផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ ស្តុបទួលស្វាយព្រៃ ដោយទុកម៉ូតូជាប់ប៉ៅអ៊ី​ដូចសព្វដង ហើយបាន​សម្រាកលើប៉ៅអ៊ី ដើម្បីតម្រង់ខ្នងបន្តិច មិនដឹងថា ភ្លេចដកសោទេ ហើយក៏ដេកលង់លក់មួយភាំង ស្រាប់តែឮសឡេង បញ្ឆេះម៉ូតូ ក៏ភ្ញាក់ដឹងខ្លួន ស្ទុះងើបមើល ឃើញជនសង្ស័យជិះម៉ូតូយ៉ាងលឿនស្លេវទៅបាត់តែម្ដង។

ជាមួយគ្នានេះ បងស្រីដែលជាប្រពន្ធរបស់បង១៨អូ បានរៀបរាប់លើ ហ្វេសប៊ុកថា " វាជាកម្លាំងញើសឈាមរបស់គាត់ ដោយប្រឹងទាំងយប់ទាំងថ្ងៃទាំងក្តៅទាំងរងា ឥឡូវត្រូវបានចោរលួចបាត់ទៅហើយ" ។

សូមបងប្អូនជួយ ឧបត្ថម្ភគាត់ផង មន្ត្រីនគរបាលដែលខិតខំធ្វើការបំពេញកាត្វកិច្ចការពារប្រជាពលរដ្ឋ តែពេលមកពីល្បាតវិញ ក៏ដេកលង់លក់មួយភាំង ភ្លេចដកសោម៉ូតូ ទើបចោរឆ្លៀតឱកាសលួចយកទៅបាត់ដូច្នេះ ប៉ូលិសល្អៗ យើង​កុំរំលងពួកគាត់អី ជួយគ្នាម្នាក់បន្តិច ចែករំលែកម្នាក់បន្តិចទាំងអស់គ្នា  ឬទំនាក់ទំនងទៅលោក ឡុច លីណា ប៉ូលិសដែលបាត់ម៉ូតូដោយផ្ទាល់ក៏បាន តាមរយៈ លេខទូរស័ព្ទ 016417168 ។

គួរបញ្ជាក់ថា កន្លងទៅរាល់ជនសង្ស័យណា ដែលកម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹក ប្រទះឃើញគួរឲ្យសង្ស័យ រួចឃាត់សួរនាំ សុំធ្វើការត្រួតពិនិត្យឆែកឆេរ  តែមិនព្រមសហការហើយ បើករត់គេចនោះ  គឺតែងតែប្រឈមមុខជាមួយពួកគាត់ប្រដេញតាមបង្ក្រាបហើយ  គឺប្រទាក់ក្រឡាគ្នាណាស់ ជាពិសេសលោកពូមេប៉ុស្តិ៍ទំនប់ទឹកតែម្ដង ជាការចូលរួម អនុវត្តគោលនយោបាយ ភូមិសង្កាត់ មានសុវត្ថិភាព និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន  និងឆ្លងកាត់មូលដ្ឋាន  លោកមេប៉ុស្តិ៍តែងដាក់កម្លាំង ពួនស្ទាក់ទប់ស្កាត់បទល្មើស ប្រទាក់ក្រឡាគ្នា និងសហការគ្នាបានយ៉ាងល្អ ទើបឈានដល់ការបង្ក្រាបបានជារឿយៗ  និងមិនងាយផុតទេ ដែលធ្វើអោយមហាជន និងអ្នកនិយមលេង ហ្វេសប៊ុក ពិតជាស្គាល់ថា ជើងខ្លាំងទាំងបី  នៅទំនប់ទឹកជាអ្នកណា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post