header ads

Sponsor

មុននេះបន្តិចម្ចាស់ហាងលក់ទូរស័ព្ទ៥ទៅ៦កន្លែង ដែលជាបណ្តាញចែកចាយរបស់ OPPO បានទាក់ទងមកបុគ្គលិកលក់នៃក្រុមហ៊ុន OPPO នៅកម្ពុជាស្តីពីការកម្មង់ទូរស័ព្ទឲ្យភ្ញៀវរបស់គេ(ដែលជាហ្វេនផ្កាប់មុខរបស់ក្រុមបាល់ទាត់Barcelonaបានពាក់អាវគាំទ្រក្រុម Barcelona) មកកាន់ហាងរបស់ពួកគេ ដើម្បីទិញទូរស័ព្ទម៉ូឌែលថ្មី OPPO Reno FC Barcelona Edition អស់ជិត៥ហាងហើយ ប៉ុន្តែនៅតែពួកគេ(ម្ចាស់ហាង)មិនមានលក់ឲ្យ! ព្រោះតែ Fan ផ្កាប់មុខរូបនោះទៅរកប៉ះចំតែហាងលក់ទូរស័ព្ទដែលមិនមានទូរស័ព្ទនេះលក់ឲ្យ និង មិនបានកុម្មង់ទូរស័ព្ទ OPPO Reno FC Barcelona Edition ពីក្រុមហ៊ុនផ្ទាល់ឡើយ!

ដោយសារតែវាមានចំនួនតិចតួចពេក ត្រឹមតែ៦៨គ្រឿងប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា ដែលមានតម្លៃ ៩៩៩ ដុល្លារ រហូតដល់ថ្នាក់រូបគេហ៊ានឲ្យតម្លៃលើសពីតម្លៃលក់ចេញ ធ្វើយ៉ាងម៉េចឲ្យតែបានទូរស័ព្ទនោះ ដែលជារឿងស្ទើតែមិនគួរឲ្យជឿថែមទៀតផង ។ ជាការពិតណាស់ក្រោយពីផ្ទុះវីដេអូ Unboxing របស់វែបសាយ Cambo Report ដ៏ល្បីទាក់ទងនឹងការបង្ហាញបច្ចេកវិទ្យាថ្មីៗនៅក្នុង  កម្ពុជា បានបង្ហាញយ៉ាងលម្អិតពីចំណុចពិសេស និង បញ្ចេញរូបរាងដ៏សង្ហារបស់ OPPO Reno FC Barcelona Edition រួចមកគឺមានក្រុមហ្វេនផ្កាប់មុខកម្ពុជា ដែលងប់ងល់នឹងកីឡាករ Leonel Messi ដែលជាតួរឯករបស់ក្រុមបាល់ទាត់ដ៏ល្បីលើពិភពលោក Barcelona បានបាក់ចិត្តលង់ស្រលាញ់វាតែម្តង!

បើទោះបីជារូបគេបានស្វែងរកនៅតាមដេប៉ូចែកចាយនានា ក្នុងការទិញទូរស័ព្ទម៉ូឌែលនេះក្តី រហូតរូបគេហានឲ្យតម្លៃលើសពីតម្លៃលក់ចេញដោយក្រុមហ៊ុន និងរហូតដល់ថ្នាក់ម្ចាស់ហាងទាំងនោះឡើង Surprise ព្រមៗគ្នាតែម្តង ជាមួយនឹងទង្វើរបស់បុរសម្នាក់នោះ!

ដោយរូបគេបាននិយាយថា “ការពិតខ្ញុំចង់ទិញទូរស័ព្ទRenoហ្នឹងមធ្យមទេ​, តែងំគឺខ្ញុំស្រលាញ់វាត្រង់មាន Edition Brand Barcelona ដែលជា Idol ក្នុងចិត្តរបស់ខ្ញុំតែម្តង គឺស្រលាញ់យូរហើយ ទើបតែពេលេនេះ វាបានមកស្រុកខ្មែរ ដូច្នេះខ្ញុំមិនចង់ឲ្យឱកាសបែបនេះរំលងផុតទេ” ហើយពួកគេបានទំនាក់ទំនងមកក្រុមហ៊ុនដើម្បីផ្តល់ព័ត៌មានច្បាស់លាស់ទៅឲ្យបុរសនោះវិញដែរ ដែលជាហ្វេនផ្កាប់មុខអាចទៅត្រូវកន្លែងលក់ទូរស័ព្ទស្មាតហ្វូន OPPO Reno FC Barcelona Edition នោះតែម្តង! តែយើងមិនទាន់ដឹងថាពេលនេះបុរសនោះបានទិញទូរស័ព្ទនោះហើយឬនៅ?ហើយគេទិញក្នុងតម្លៃដើមឬយ៉ាងម៉េចនោះទេ!។ សូមបញ្ជាក់ថាទោះបីជាទូរស័ព្ទម៉ូឌែលថ្មី OPPO Reno FC Barcelona Edition មានសមត្ថភាពពិសេសដូចគ្នាបេះបិតទាំង កាមេរ៉ា និង ទំហំផ្ទុកជាមួយនឹងម៉ូឌែល OPPO Reno 10X Zoom (60X Digital Zoom)​ក្តី! ក៏វានៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមអ្នកគាំទ្រ OPPO និង ហ្វេនផ្កាប់មុខរបស់ Barcelona ដដែល! ចង់ដឹងថាវាមានចំណុចទាក់ទាញកម្រិតណា ដូច្នេះសូមទស្សនាវីដេអូរបស់ Cambo Report Unboxing ទាំងអស់គ្នា ៕     

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post