header ads

Sponsor

តាកែវ៖ ថ្ងៃសុក្រ ៩ កើត ខែ ស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៩ គណៈបញ្ជាការស្រុក ដឹកនាំដោយលោក សាយ វណ្ណៈ ភិបាលរងស្រុក តំណាងលោកអភិបាលស្រុកត្រាំកក់ ដឹកនាំកម្លាំងចម្រុះចុះវាយកម្ទេចរបង ដែលប្រជាពលរដ្ឋធ្វើរបងរំលោភយកដីផ្លូវសាធារណៈ ដែលធ្វើប្រជាពលរដ្ឋ ១៦ គ្រួសារ​មានការតវ៉ា ស្ថិតនៅភូមិ ព្រៃជួរ ឃុំ ពពេល ស្រុកត្រាំកក់ ខេត្តតាកែវ​។​

កាលពីរសៀលថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ពលរដ្ឋ ១៦គ្រួសារ នៅ ភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ លេីកគ្នាមកប្ដឹងដល់ ឯកឧត្តម វិល្លាម ដែលជាប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពីករណីភាពអសកម្មរបស់អាជ្ញាធរមូលដ្ឋាន ខណៈដែលពលរដ្ឋទាំង១៦គ្រួសារត្រូវបានអ្នកជិតខាងធ្វេីរបង និងទ្វារបិទផ្លូវសាធារណៈ និងធ្វេីផ្ទះលយចូលផ្លូវសាធារណៈ អស់២មែត្រ ប៉ះពាល់ការរស់នៅរបស់ពលរដ្ឋនៅខាងក្នុងដែលធ្វេីដំណេីរតាមផ្លូវ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post