header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តកាមរីហាយប្រ៊ីដមួយគ្រឿង ក្នុងល្បឿនលឿន ហើយបំពានភ្លើងស្តុប ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យម្ចាស់ម៉ូតូ រងរបួសបែកមុខមាត់ និងខូចខាតម៉ូតូយ៉ាងដំណំ អ្នកបើករថយន្តព្យាយាមបើក​រត់ តែត្រូវបានសមត្ថកិច្ចខណ្ឌទួលគោក ប្រដេញចាប់យកមកដោះស្រាយគ្នាវិញ។

គ្រោះថ្នាក់ចរាចរណ៍នេះ បង្កការភ្ញាក់ឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចស្តុបទឹកល្អក់ នៅតាមបណ្តោយផ្លូវ១៨២ កែងផ្លូវ២៥៣ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តកាមរីហាយប្រ៊ីដ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2R-6182 ធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីលិចទៅកើត ខណៈមកដលស្តុបផ្លូវបំបែកជាបួន កែងផ្លូវ២៥៣ បានជ្រុលទៅបុកម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1N-2063 ជិះដោយបុរសម្នាក់បញ្ច្រាសទិសដៅគ្នា ពីកើតទៅលិចពេញទំហឹង បណ្តាលម្ចាស់ម៉ូតូរងរបួសបែកមុខមាត់ ចំណែករថយន្តបង្កមិនឈប់ដោះស្រាយនោះទេ បានព្យាយាមបើករត់គេចខ្លួន តែត្រូវបាន​កម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋានឃើញ ដេញរហូតមកដល់ចំណុចការ៉ាស់កាតិច ផ្លូវ២០២ កែងផ្លូវម៉ៅសេទុង ទើបឃាត់បាន រួចនាំយករថយន្តបង្កមកកន្លែងកើតហេតុវិញ ដើម្បីធ្វើការដោះស្រាយគ្នា។

ក្រោយកើតហេតុភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងរថយន្តបានចេញសំណងថ្លៃខូចខាតម៉ូតូ និងថ្លៃព្យាបាលរបួស ដើម្បីបញ្ចប់រឿងដោយស្ងាត់ៗ  ហាក់បីដូចមានអ្វីលាក់លៀមថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post