
ស្វាយរៀងៈ ប្រជាកសិកររស់នៅ ឃុំកំពង់ត្រាច និងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង លើកឡើងថា ដាំដំឡូងមី បានចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាព ដោយសារដំឡូងមីមានតម្លៃជាងឆ្នាំមុន តែធៀបខេត្តផ្សេងថោកជាងគេ។
បើតាមប្រជាកសិករម្នាក់បានប្រាប់ដឹងថា ដំឡូងមីដាំរយៈពេល៧ ទៅ៨ខែ ទើបបានដកប្រមូលផល តែឥឡូវវាមិនពិបាករកទីផ្សារលក់ចេញនោះទេ មានឈ្មួញមកចាំទិញដល់ខាងមុខចំការ ខុសឆ្នាំមុនៗ ដើររកអ្នកទិញ ទិញថោក មិនដល់១០០រៀលផង ក្នុងមួយគីឡូក្រាម។
ប្រជាកសិករបន្តអោយដឹងទៀតថា ទោះបីដឹងថាដំឡូងមីវាប្រឈមទីផ្សារប៉ុន្តែនៅបន្តដាំ ដោយដំណាំនេះងាយស្រួលដាំ គ្រាន់តែយើង លើករងរួចដាក់ដាំតែម្ដង ហើយសំអាតស្មៅ នឹងបាញ់ថ្នាំការពារវាខ្លះៗ ម្យ៉ាងទៀតប្រយត្ន័ប្តច បើភ្លៀងខ្លាំង ត្រូវ ភ្ជួរង អោយជ្រៅមានផ្លូវទឹក ទឹកហូរចេញ មើមធំល្អមិនរលួយមើមទេ ហើយ ដំឡូងឆ្នាំនឹង មួយហិចតាៗ បានតែ១៧ ទៅ២០តោនទេ។
កសិករបន្តថា ដំឡូងចុងឆ្នាំនឹង មួយគីឡូក្រាម លក់ចេញបានត្រឹមតែ២២០រៀល តែបើខែប្រាំវិញ លក់ចេញបានតម្លៃលើសនេះបន្តិចតែតម្លៃនេះ ធៀបខេត្តត្បូងឃ្មុំ ខុសគ្នា១០០រៀល ដោយគេលក់ចេញបាន ១kg ៣២០រៀល។
ចំណែកឯ ក្រុមឈ្មួញបានលើកឡើងថា ក្នុងមួយថ្ងៃៗ ពួកគាត់ទិញបាន៧ ទៅ៩តោន សំរាប់ដឹកចេញទៅលក់នៅប្រទេសវៀតណាម លក់បន្ត បានតម្លៃក្នុងមួយគីឡូក្រាម២៦០០ដុង ស្មើរនឹងលុយខ្មែរ៣៥០៛ ទៅ៤០០៛ តាមអត្រាដូរលុយឡើង ឬចុះ៕





