Sponsor

ក្រចេះ៖ កូនប្រុសពេញកម្លាំងម្នាក់ បានទាញដំបងវាយឪពុកបង្កើតបែកក្បាល និងរបួសដៃ ម្ខាង ក្រោយឪពុកស្ដីបន្ទោសរឿងតែបន្តិចបន្ដួចប៉ុណ្ណោះ មិនគួរណាកូនប្រុសចិត្តខ្មៅរូបនេះ ហ៊ានលើកដៃប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមបែបនេះសោះ។

ករណីកូនវាយឪពុកខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៦ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិរលៀក ឃុំកំពង់រី ស្រុកឆ្លូង ខេត្តក្រចេះ។

កូនចិត្តខ្មៅរូបនេះ ឈ្មោះ ឃឿន ឃុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ។ ឪពុក​ឈ្មោះ ត្រង់ ឃឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរលៀក ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

សមត្ថកិច្ច បានឲ្យ​ដឹងថា មុនពេលកើតហេតុ ឪពុកបានទៅសួរកូនថា ហេតុអ្វីបានជាប្អូនយកគោយន្តកន្ត្រៃទៅប្រើផងមិនបាន ឯងចង់យ៉ាងម៉េច ពេលនោះកូនក៏បានប្រកែកឈ្លោះគ្នាជាមួយឪពុករបស់ខ្លួន ហើយឪពុកក៏និយាយតបទៅវិញថា ឯងថ្លើមធំណាស់ ចង់ត្រូវក្បាលហើយ ពេលនោះគាត់ទ្បើងទៅលើផ្ទះ បានពាក់កណ្តាលជណ្តើរ កូនរបស់គាត់ បានទាញដំបង​វាយមកលើគាត់ បណ្តាលឲ្យរងរបួសបែកក្បាលផ្នែកខាងឆ្វេង និងបាក់ដៃខាងឆ្វេង។

ក្រោយកើតហេតុ កម្លាំង​ជំនាញបានឃាត់ខ្លួនជនសង្ស័យជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឆ្លូង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្តបន្តនិតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor