header ads

Sponsor

ភ្នំពេញ៖ នៅវេលាម៉ោងជាង១យប់ ឈានចូលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ហេតុការណ៍បង្កជាការភ្ញាក់ផ្អើលមួយ ក្រោយពីបុរសជនជាតិចិនម្នាក់បើករថយន្តទាំងស្រវឹងស្រា លឿនដូចហោះ ទៅបុករបាំងថ្មទ្រូងផ្លូវ បណ្ដាលឲ្យបាក់បង្គោលភ្លើងមួយដើម តែសំណាងល្អគ្រោះថ្នាក់ចរាចរណ៍នេះ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក TOYOTA TACOMA ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2AK-6983 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា និងមានគ្នីគ្នា២នាក់ ក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចយ៉ាងខ្ទេចចំនួន៤ផ្ទាំង និងបបណ្ដាលឲ្យបាក់បង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើម។ ចំណែកឯរថយន្ដវិញរងការខូចខាតខ្ទេចមួយកំណាត់មុខ ទៅមុខលែងរួច រីឯអ្នកបើកបរខាងលើត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឃាត់ខ្លួនដឹកយកទៅប៉ុស្តិ៍នគរបាលកាកាបទី១ ដើម្បីសាកសួរផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post