header ads

Sponsor

កោះកុង ៖ ក្នុងកម្មវិធីបើកវេទិការសាធារណៈដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ដែលបានរៀបចំឡើងនារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោក ឃ្លឹម គគី ប្រធានមន្ទីរឧស្សាហកម្ម និង សិប្បកម្មខេត្តកោះកុង បានគេចខ្លួនបាត់ស្រមោល ដោយមិនប្រាប់នណាម្នាក់ឡើយ ខណៈដែលពលរដ្ឋជាច្រើនបាននាំគ្នាលើកឡើងពីបញ្ហាប្រឈមនៃការខ្វះទឹកស្អាតប្រើប្រាស់ត្រង់ចំណុចស្ពានយោល ត្រង់ចំនុចផ្សារភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

ពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាលើកឡើងថា ពួកគាត់ផ្តើមបាត់បង់ជំនឿចិត្តលើមន្ត្រីជំនាញខាងលើហើយ ខណៈដែលពួកគាត់កំពុងតែជួបប្រទះនូវវិបត្តិខ្វះខាតទឹកស្អាតប្រើប្រាស់ជាយូរខែឆ្នាំណាស់មកហើយ នៅពេលដែលពួកគាត់ស្នើរសុំអោយមានការដោះស្រាយ ត្រឡប់ជាលោកប្រធានមន្ទីឩស្សាហកម្ម និង សិប្បកម្ម ខេត្តកោះកុង បែជាគេចខ្លួនបាត់ស្ងាត់ឈឹងដោយមិនប្រាប់នណាម្នាក់ទៅវិញ នេះសបញ្ជាក់អោយឃើញថាសំណើររបស់ពួកគាត់ហាក់បីដូចជាត្រូវបានមន្ទីរជំនាញច្រាលចោលបាត់ទៅហើយ ។

ការផ្តើមអោយពលរដ្ឋបាត់បង់ជំនឿចិត្តលើលោក ឃ្លឹម គគី ប្រធានមន្ទីរឩស្សាហកម្ម និងសិប្បកម្ម ខេត្តកោះកុង បានផ្ទុះឡើងស្របពេលដែលលោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា បានធ្វើការអញ្ជើញមន្ត្រីជំនាញពាក់ព័ន្ធនានាក្នុងខេត្តកោះកុង ដើម្បីចូលរួមដោះស្រាយ និងបកស្រាយរាល់បញ្ហាអសកម្មនាពេលកន្លងមក ក្នុងកម្មវិធី បើកវេទិការសាធារណៈផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ដោយមានការចូលរួមពីសំណាក់ពលរដ្ឋរាប់រយគ្រួសារ បញ្ហាមួយនេះបានធ្វើអោយលោក អភិបាលស្រុកមណ្ឌលសីមា ក៏ដូចជាអាជ្ញាធរស្រុក បានសម្តែងនូវការខកចិត្ត និងទទួលរងនូវភាពអាម៉ាស់ចំពោះមុខប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ។

ទន្ទឹមនិងនេះ ឃើញថា ស្ទើររាល់បញ្ហាដែលពលរដ្ឋបានលើកឡើងពីភាពអសកម្មផ្សេងៗ របស់មន្ទីរជំនាញនានា ត្រូវបាន អាជ្ញាធរ និងជំនាញពាក់ព័ន្ធធ្វើការបកស្រាយ និងកែសម្រួលក្នុងការដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋអោយបានក្នុងពេលឆាប់ៗខាងមុខនេះ ហើយពួកគាត់ក៏យល់ព្រមទទួលយកដោយភាពរីករាយ ចំឡែកអីតែ លោក ឃ្លឺម គគី ប្រធានមន្ទីរឩស្សាហកម្ម និងសិប្បកម្ម ខេត្តកោះកុង ត្រឡប់ជាគេចខ្លួនបាត់ស្រមោលទៅវិញ ។

ជុំវិញបញ្ហាគេចខ្លួនបាត់ស្រមោលពីវេទិការសាធារណៈខាងលើ ត្រូវបានលោក ឃ្លឹម គគី ប្រធានមន្ទីរឩស្សាហកម្ម និងសិប្បកម្មខេត្តកោះកុង ថ្លែងបញ្ជាក់ប្រាប់ក្រុមភ្នាក់ងារពត៌មានថា ការដែលលោកចេញពីវេទិការមុនពេលនោះ គឺដោយសារមានភ្ញៀវណាត់ជួបលោក ។

ចំពោះបញ្ហាស្នើរសុំអោយមានការតបណ្តាញទឹកស្អាតចូលចំណុចស្ពានយោលនេះគឺពលរដ្ឋជាច្រើនគ្រួសារនៅតែរងចាំចម្លើយ និងការដោះស្រាយនូវបវិបត្តិខ្វះខាតទឹកស្អាតប្រើប្រាស់ពីសំណាក់មន្ទីរឩស្សាហកម្ម និងសិប្បកម្មខេត្តកោះកុងដដែលព្រោះខាងមន្ទីរជាអ្នកទទួលបន្ទុកក្នុងការដោះស្រាយនូវបញ្ហាទាំងនេះ ៕ 

ប្រភពពី Raksmey Koh Kong News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post