header ads

Sponsor

សៀមរាប៖ កាលពីវេលាម៉ោង ១៦និង០០នាទីថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ ឃាត់ខ្លួនជនជាតិចិនចំនួន៧នាក់ បន្ទាប់ពីពួកគេមកលួចបើកល្បែងស៊ីសងតាមអ៊ីនធឺណេត (Game Online) ខុសច្បាប់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៧ ផ្លូវ៨ បុរី ដឹព្រីមៀភែលេស ភូមិគ្រួស សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។

ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួនដូចជា៖ កុំព្យូទ័រយួរដៃ ចំនួន ០៥គ្រឿងទូរស័ព្ទដៃ ចំនួន១៥គ្រឿង ម៉ូដឹម wifi ចំនួន០៣ ស៊ីមកាត មួយចំនួន រួមនឹងវត្ថុតាងសម្ភារៈមួយចំនួនទៀតបញ្ជូនមកសាកសួរនៅការិយាល័យ។

ជនសង្ស័យទាំង០៧នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ZHU QINZE ភេទ ប្រុស កើតថ្ងៃទី ១១-០៣-១៩៨៨ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខEG៥១៣៩៣០៦។

២-ឈ្មោះ NIU WENPENG ភេទ ប្រុស កើតថ្ងៃទី ១៩-០៤-១៩៩២ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EG៦៨៤៦៦១៦។

៣-ឈ្មោះ FENG GUIWEI ភេទ ប្រុស កើតថ្ងៃទី ២២-១២-១៩៩០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខEG៣០០៩០៩៦។

៤-ឈ្មោះ HU JIASONG ភេទ ប្រុស កើតថ្ងៃទី ១៧-០៨-១៩៩៦ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ EG៤២៥១២៨៤។

៥-ឈ្មោះ WU ZHAN ភេទ ប្រុស កើតថ្ងៃទី ៣០-០៦-១៩៩០ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខEF៩៤១៣៩៨២។

៦-ឈ្មោះ GUO YONGQIANG ភេទ ប្រុស កើតថ្ងៃទី ២០-០៤-១៩៩៣ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។

៧-ឈ្មោះ OU KUNPING ភេទ ប្រុស កើតថ្ងៃទី ២៤-០២-១៩៧៨ ជនជាតិ ចិន មិនមានលិខិតឆ្លងដែនជាប់ខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ កំពុងសាកសួរនៅការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post