header ads

Sponsor

ភ្នំពេញៈ ភាគច្រើន បើសិនជាប្ដីប្រពន្ធណាតាមទាន់គ្នា ពេលកំពុងលួចលាក់រួមដំណេកជាមួយអ្នកណានោះ ច្បាស់ជាផ្ទុះកំហឹង កើតចេញជាហិង្សាជាក់​ជា​មិនខាន តែនេះសូមសរសើរទឹកចិត្តបុរសជាប្ដីម្នាក់ ដែលអាចទ្រាំខាំមាត់ អត់ធ្មត់ទប់កំហឹងដូច ព្រះវេស្សន្តបាន។

ព្រោះតែជីវភាពក្រីក្រ បុរសម្នាក់សុខចិត្តឲ្យប្រពន្ធ ធ្វើជានារីម៉ាស្សាកោសជប់ (ដូចទុកប្រពន្ធក្នុងមាត់ខ្លា) ហើយខំរត់កង់បីមួយថ្ងៃៗ មិនមានពេលសម្រាកគ្រប់គ្រាន់ផង ដើម្បីរកលុយ ចិញ្ចឹមគ្រួសារ លុះត្រឡប់មកពីរត់កង់បីវិញ ឆ្លៀតចូលយកលុយឲ្យប្រពន្ធទុក តែគ្រប់យ៉ាងបែរជាធ្វើឲ្យគាត់ចង់ដាច់ផ្ងារ ព្រោះពេលឡើងទៅដល់មុខបន្ទប់ ស្រាប់តែឮសំឡេ​ងស្រែកថ្ងូរពេញៗត្រចៀក ហើយក៏បើកទ្វារទៅ  ស្រាប់តែឃើញប្រពន្ធកំពុងរួមរ័កគ្នា យ៉ាងស្រើបស្រាល ជាមួយប្រុសផ្សេង ស្ដែងៗនឹងភ្នែក ស្ទើរគាំងបេះដូង ធ្វើអ្វីមិនចេញ បានត្រឹមទ្រហោយំហួសចិត្ត ស្រែកសួរគេឯងថា ប្រពន្ធខ្ញុំចង់បានអីទៀត? បានជារួមដំណេកជាមួយប្រុសផ្សេងបែបនេះទៅវិញ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ នៅចំណុចហាងម៉ាស្សាកោសជប់មួយកន្លែង យីហោ  "ម៉ាស្សាកោសជប់លេខ៥៩" គល់ស្ពានអាកាសស្ទឹងមានជ័យ (ខាងត្បូង ) លើកំណាត់ផ្លូវ២៧១  ក្នុងសង្កាត់ស្ទឹងមានជ័យ២  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បុរសជាប្តីឈ្មោះ អុល ពេជ្រ  អាយុ២៩ឆ្នាំ មុខរបររត់កង់បី និងលក់សណ្ដែកដី ស្នាក់នៅក្នុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ចំណែកប្រពន្ធឈ្មោះ អាយុ២៣ឆ្នាំ មុខរបរម៉ាស្សាកោសជប់ នៅផ្ទះកើតហេតុខាងលើ  អ្នកទាំងពីរចាប់ដៃគ្នា សាងជីវិតគូ រហូតមានចំណងដៃកូនប្រុសចំនួន២នាក់  (ម្នាក់អាយុ៤ខែ)។

តាមសម្តីបុរសជាប្តីបានរៀបរាប់ទាំងទឹកភ្នែក ប្រាប់មកក្រុមការងារ ខេមប៉ុស្តិ៍ទាំង អួរដើមកថា  ដោយសារជីវភាពខ្វះខាត ទើបប្រពន្ធរបស់គាត់ បានសុំធ្វើការជានារីម៉ាស្សាកោសជប់ ក្រែងរកចំណូលបានមួយផ្នែកទៀត ទុកគ្រាន់ចាយវាយចំណាយប្រចាំថ្ងៃបានមួយថ្ងៃពីរថ្ងៃដែរ  ហើយណាមួយម្ដាយមីងរបស់ប្រពន្ធ ក៏ជាម្ចាស់ផ្ទះម៉ាស្សានោះដែរ ហើយប្រពន្ធក៏ចេះតែមក អង្វរច្រើនដងពេក  ដោយដំបូងឡើយគាត់មិនព្រមទេ តែដោយសារតែប្រពន្ធប្រាប់ថា ដើម្បីគ្រួសារយើងទេ ទើបរូបគាត់ទ្រាំខាំមាត់សង្កត់ចិត្តប្រៀបដូច ព្រះវេស្សន្តទៅចុះ ទាំងដឹងថាអោយប្រពន្ធទៅធ្វើការជានារីម៉ាស្សាកោសជប់បែបនេះ  ដូចជាផ្ញើរប្រពន្ធនៅក្នុងរូងខ្លាចឹង តែធ្វើម៉េច ព្រោះតែជីវភាពក្រីក្រមានតែទ្រាំ ហើយរូបគាត់ ក៏ចេញប្រកបរបរ ជាអ្នករត់រ៉ឺម៉កម៉ូតូកង់បី បានចំណូលតិចតួច យកមកអោយប្រពន្ធទុកទិញចំណី​អាហារផ្សេងៗ អោយកូនទាំងពីរ   ហើយនៅសល់១ម៉ឺនឬ២ម៉ឺន  យកមកទិញបាយផ្សារហូប និងទុកធ្វើជាសោហ៊ុយ ចាក់សាំង ខ្លះ ដើម្បីរត់រ៉ឺម៉កដឹកភ្ញៀវទៀត។

បុរសជាប្តី បន្តទៀតថា  មុនពេលកើតហេតុម៉ោងជាង១១យប់ហើយ  រូបគាត់បានត្រឡប់មកពីរត់កង់បីវិញ ហើយបានចូលមកទីតាំងម៉ាស្សាកើតហេតុខាងលើ ដែលជាកន្លែងប្រពន្ធធ្វើការ បំណងយកលុយ ដែលបានមកពីរត់កង់បីឌុបភ្ញៀវ មកឲ្យប្រពន្ធទុកដូចរាល់ដង។

តែពេលមកដល់មិនឃើញប្រពន្ធនៅខាងក្រោមទេ ឃើញតែកូនប្រុសទី២ ដេកលើគ្រែ និងម្ដាយមីងម្ចាស់ហាងម៉ាស្សា  នៅដេកជិតនោះដែរ ទើបរូបគាត់បានប្រាប់ម្ដាយមីងថា ឡើងទៅជួបប្រពន្ធ គ្រាន់តែឡើងដល់ជាន់ទី២ មកដល់មុខបន្ទប់ ហើយលូកដៃបើកទ្វារបន្ទប់តិចៗ  ព្រោះស្មានប្រពន្ធគេងលក់  តែគ្រប់យ៉ាងមិនដូចការគិត ធ្វើឲ្យគាត់ស្ទើរដាច់ផ្ងារ ធ្លាក់មកដីវិញ  ស្រែករកពុទ្ធោ  ("ប្រពន្ធបងអើយ  អូនកំពុងតែរួមរ័កគ្នាយ៉ាងស្រើបស្រាលជាមួយប្រុសផ្សេង  ហើយ ស្រែកថ្ងូរលឺៗពេញៗត្រចៀកបង ហាក់បីមានក្ដីសុខខ្លាំងណាស់ប្រពន្ធសំលាញ់  ហេតុអីអូនហ៊ានធ្វើបែបនេះ?។

ទោះជាឃើញជាក់នឹងភ្នែកច្បាស់ក៏ដោយ ក្រោយតែសូមសរសើរបេះដូង បុរសជាប្តី ខាំមាត់ សង្កត់ចិត្ត ធ្វើជាព្រះវេស្សន្ត ទប់កំហឹងមិនប្រើហិង្សា លើប្រពន្ធនិងបុរស ដែលកំពុងរួមរ័កគ្នាជាមួយប្រពន្ធរបស់ខ្លួននោះ  រហូតធ្វើអ្វីមិនចេញ ក៏ស្ទុះរត់ចុះមកខាងក្រោម ស្រែកសួរគេឯងថា ប្រពន្ធខ្ញុំចង់បានអ្វីទៀត បានជាក្បត់ចិត្តបងជាប្ដី ដែលស្រលាញ់អូន ស្ទើរ​លេបទៅហើយ  រួចយំសោកបោកខ្លួន ព្រោះមិនជឿថា ប្រពន្ធក្បត់ចិត្តខ្លួនបែបនេះ។

ក្រោយកើតហេតុ បន្ទាប់ពីអត់ធ្មត់ទប់កំហឹងលែងជាប់ហើយ ទោះជាព្រះវេស្សន្ត ក៏អត់ទ្រាំមិនបានទៀតដែរ ធ្វើឲ្យ​បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំង ល្បាតប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចុះមកជួយអន្តរាគមន៍ កុំអោយមានការភ្ញាក់ផ្អើលរំខានដល់ការរស់នៅរបស់អ្នកដទៃ ទើបសមត្ថកិច្ច​ព្យាយាមលួងលោមបុរសជាប្ដីអោយទៅប៉ុស្តិ៍ រង់ចាំភាគីប្រពន្ធទៅចរចាជាមួយគ្នាជិត២ម៉ោង  បុរសជាប្តី នៅតែមិនព្រមទៅប៉ុស្តិ៍ ហើយសុំអង្គុយចាំប្រពន្ធបើកទ្វារចេញមកជួប សួរនាំគ្នានៅព្រឹកនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post