header ads

Sponsor

ឯកឧត្តមសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានលើកឡើងទម្លាយរៀបរាប់ពីជីវភាពនយោបាយ និងឆន្ទៈរបស់ខ្លួនក្នុងការបម្រើពលរដ្ឋ។

បើតាមឯកឧត្តមបានរៀបរាប់ទាំងស្រុងថា ៖ពេលព្រះមហាក្សត្រផ្ដល់មុខងារដល់ខ្ញុំ មានមនុស្សច្រេីនគួរសមគេអបអរសាទរខ្ញុំ មកពីស្រុកខ្មែរគេទម្លាប់អបអរសាទរមន្ត្រី ព្រោះគិតថា មុខងារមន្ត្រីនោះជាកន្លែងបូមប្រយោជន៍ ហេីយខ្មែរក្រឡាប់ចាក់រាល់ថ្ងៃដោយសារម្នាក់ៗអបអរគ្នាពេលទទួលបានមុខងារមន្ត្រីហ្នឹងឯង ។

ឯខ្ញុំវិញភ័យផងព្រួយផងថា គិតរហូត២ ៣ យប់ រកដំណោះស្រាយថា តេីបន្ទុកហ្នឹងខ្ញុំអាច ទ្របានឬអត់ ? គិតមិនខុសទេ ដំណេីរការការងាររាល់ថ្ងៃ ខ្ញុំបានចំណាយទាំងថវិកាយ៉ាងក្រាស់ក្រែល កម្លាំង ស្មារតី បញ្ញា ហេីយបានគិតទុកមុនថាយកទាំងជីវិតមករាំងការពារផលប្រយោជន៍ប្រជាជនថែមទៀតផងដេីម្បីសម្រេចបាន នូវទស្សនៈដែលខ្ញុំបានដាក់ចេញក្នុងបេសកកម្ម នៅជាមួយពលរដ្ឋ បម្រេីពលរដ្ឋ ដេីម្បីពលរដ្ឋ។

តែបេីសម្រាប់អ្នកស្រលាញ់ផលប្រយោជន៍ គេនឹងយកមែត្រកខ្វក់របស់គេមកវាស់ខ្ញុំថា «វាមិនដែលអាណាទៅលះបង់ដោយមិនបានអីមកវិញដូចខ្ញុំទេ»

តែខ្ញុំចូលចិត្តធ្វេីអីខុសគេ ទទួលឧបសគ្គខុសគេ ដេីម្បីបានលទ្ធផលខុសពីគេ

ឧទាហរណ៍ ៖ មន្ត្រីមួយចំនួនធំ ស៊ីញ៉េបានលុយ ឯខ្ញុំស៊ីញ៉េអស់លុយហេីយបានសត្រូវ ជឿអត់ ?

ពេលខ្ញុំស៊ីញ៉េ សុំចុះខេត្ត ខ្ញុំត្រូវត្រៀមលុយផ្ទាល់ខ្លួនយកចាយ ព្រោះលុយរដ្ឋចាយមិនគ្រប់គ្រាន់ទេ ពេលចុះការងារហេីយកសាងរបាយការណ៍គឺតែងតែ ប៉ះពាល់ដល់ឈ្មោះមន្ត្រី ប៉ះអ្នកនេះអ្នកនោះ អ៊ីចឹងខ្ញុំក៏បានថែមសត្រូវមួយតង់ទៀត។

មនុស្សធម្មតា គេយល់ថា ស៊ីញ៉េ អស់លុយ ហេីយបានសត្រូវជារឿងខាត ឯខ្ញុំពេញចិត្តធ្វេីទាំងក្ដីសុខ ខ្ញុំគិតថាចំណេញដល់មនុស្សរាប់រយរាប់ពាន់ រាប់ម៉ឺននាក់ ! ហេីយអាចនិយាយថា ខ្ញុំបម្រើអ្នកក្នុងកាពត្វកិច្ចពេញទំហឹង បូកផ្សំនិងមនសិកា ដែលគ្មានមែត្រណាមកវាស់បានទេ ។ តិចថាបម្រេីដោយសារចង់បានសន្លឹកឆ្នោតចុះ អត់ទេ។

«អ្នកបោះឆ្នោតអោយនរណាអោយចុះ តែបេីមានទុក្ខ មានខ្ញុំជាអ្នកបំរេីរងចាំបំរេីអ្នក»

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post