header ads

Sponsor

ភ្នំពេញៈ ការពិតបានលាតត្រដាងហើយ យុវជនម្នាក់ ឈ្មោះ ប៊ាន ឆៃយ៉ា ជិះម៉ូតូម៉ាក ស្កុបពីពណ៌ស គ្មានស្លាកលេខ ត្រូវបានបងស្រីម្នាក់ឈ្មោះ ថាយ យ៉ុង ចោទប្រកាន់ថា ជាជនសង្ស័យឆក់ខ្សែករបស់គាត់ កាលពីថ្ងែទី៤ ខែសីហា ឆ្នាំ២០១៩នោះ ពេលនេះត្រូវបានដឹងការពិតហើយ ដោយ​ធ្វើការពិនិត្យ និងសួរនាំទៅលើយុវជននោះ ហើយ​ភាគីខាងយុវជនខាងលើក៏បានបដិសេដ្ឋថា ខ្លួនមិនបានឆក់ខ្សែកររបស់ស្រ្តីម្នាក់នោះទេ សាច់ញ្ញាតិយុវជននោះ ក៏បានយកភស្តុតាងវីដេអូកាមេរាសុវត្ថិភាព ជូនដល់សមត្ថកិច្ច និងតុលាការ។

ក្រោយមកតុលាការបានពិនិត្យមើលតាមកាមេរ៉ាសុវត្ថិភាព ហើយសួរនាំទៅលើយុវជននោះនិងធ្វើការវិនិឆ័យថា ជននេះមិនបានធ្វើសកម្មភាពឆក់ខ្សែក ដូចអ្វីដែលស្រី្តខាងលើ ធ្វើការចោទប្រកាន់នោះឡើយ ពោលគឺជនសង្ស័យ ដែលឆក់ខ្សែករបស់ជនរងគ្រោះនោះ ជិះម៉ូតូស្កុបពី ពណ៌ខ្មៅ មិនមែនយុវជន ប៊ាន ឆៃយ៉ា ជិះម៉ូតូស្កុបពីពណ៌សនោះឡើយ។

យុវជន ប៊ាន ឆៃយ៉ា ខាងលើ ដែលស្រ្តីឈ្មោះ ថាយ យ៉ុម ចោទប្រកាន់នោះ ត្រូវបានតុលាការសម្រេចដោះលែង អោយនៅក្រៅឃុំមានសេរីភាពឡើងវិញហើយ ដោយមើលឃើញថា ពុំមានការជាប់ពាក់ព័ន្ធនិងករណីឆក់ខ្សែកនេះឡើយ។

សូមបញ្ជាក់ថា កាលនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨:០៧នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ខ្សែក នៅចំណុចសួនមនោរម្យផ្លូវសហពន្ធរុស្ស៊ី ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ជនសង្ស័យឈ្មោះ ប៊ាន ឆៃយ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជំនួយការជាងថតរូប ស្នាក់នៅផ្ទះអត់ស្គាល់លេខ ផ្លូវ ២០០៤ សង្កត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ថាយ យ៉ុម ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

នៅក្នុងគ្រានោះ  សមត្ថកិច្ច​ដកហូតម៉ូតូ១គ្រឿងម៉ាក ស្កុបពីពណ៌ស គ្មានស្លាកលេខ អាវពណ៌ស ដៃវែង១ និងកាបូបស្ពាយ១ ទូរស័ព្ទ១គ្រឿង ម៉ាកអាយហ្វូនសេវែនផ្លាស ពណ៌ខ្មៅ លេខ .069677790 ដោយឡែក​ខ្សែកមាសដែលបាត់បង១ខ្សែចំនួន៥ជី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post