header ads

Sponsor

ស្វាយរៀងៈ បុរសម្នាក់ គេស្គាល់ថា ជាស្មៀនឃុំ បានរងរបួសធ្ងន់ សង្ស័យស្រវឹងជិះម៉ូតូទៅបុកគូទរថយន្តដឹកដី ដែលបែកកង់ឈប់ដូរកង់ ថែមទាំងដាក់មែកឈើ និងបើកភ្លើងសញ្ញាផងនោះ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៤៥នាទីយប់​ថ្ងៃ អង្គារ ៥រោច ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ១ ចន្លោះKmលេខ ១៣២/១៣៣ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ច បានអោយដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដមួយគ្រឿង ម៉ាក HYUNDAI ពណ៌ខៀវ ពាក់ស្លាកលេខស្វាយរៀង ៣A ៣១០៥ ឈប់ដូរកង់ ធ្វើដំណើរពីទិសខាងកើត ស្រាប់តែមានម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១G ៩៤៥០ បើកបរដោយឈ្មោះ សោម សាមួន ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបរ ស្មៀនឃុំសំបួរ រស់នៅភូមិជប់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង  ពាក់មួកសុវត្ថិភាព បានបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម  រីឯអ្នកបើកបររថយន្ដមិនស្គាល់អត្តសញ្ញាណ រត់គេចពីកន្លែងកើតហេតុ។

ក្រោយកើតហេតុរថយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការក្រុងស្វាយរៀង រង់ចាំធ្វើការដោះស្រាយពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post