header ads

Sponsor

(ឧត្តរមានជ័យ)៖ ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានប្រាប់សារព័ត៌មានឲ្យដឹងនៅយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ  ព្រះចៅអធិការវត្តដីថ្មី ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានធ្វើសកម្មភាពសម្លាប់បុរសម្នាក់យ៉ាងសាហាវព្រៃផ្សៃរួចយកទៅបោះចោលនៅក្នុងព្រៃ ក្នុងគោលបំណងបំបាត់ភ័ស្ដុតាង។

ករណីឃាតកម្មនេះ បានកើតឡើងតាំងពីថ្ងៃទី១៤ ខែសីហា ប៉ុន្ដែទើបនៅថ្ងៃនេះ ក ម្លាំងសមត្ថកិច្ចបានកំណត់មុខសញ្ញាបាន និងឈានទៅដល់ឃាត់ខ្លួនជនដៃដល់តែម្ដង ដែលជាព្រះសង្ឃ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះ គឺបណ្ដាលមកពីព្រះសង្ឃ ខឹងជនរងគ្រោះដែលជាអ្នករត់ម៉ូតូឌុបដឹងថាខ្លួនលួចមានស្រីស្នេហ៍ ដែលជាទង្វើខុសនឹងវិន័យរបស់សង្ឃ។ ហេតុផលមួយទៀត គឺព្រះសង្ឃឃាតក ក៏បានខ្ចីលុយជនរងគ្រោះជាង៤០០០ដុល្លារ ប៉ុន្ដែគ្មានលុយសងផងដែរ។

លោកឧត្តមសេនីយ៍ស្នងការ បានរៀបរាប់ថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចនគរបាល បានទទួលបណ្តឹងពីប្រជាពលរដ្ឋដែលជាក្រុមគ្រួសាររបស់ជនរងគ្រោះថា គាត់បានបាត់ប្តីរបស់គាត់ចេញទៅរត់ម៉ូតូឌុប មិនឃើញត្រឡប់មកវិញ។

លុះនៅព្រឹកថ្ងៃ១៥ ខែសីហា បានរកឃើញម៉ូតូរបស់ជនគ្រោះ និងសម្លៀកបំពាក់របស់ជនរងគ្រោះ ត្រូវបានគេយកទៅបោះចោលនៅស្ពានខាង លិចទីរួមស្រុកអន្លង់វែង តាមបណ្តោយផ្លូវហាយវេក្នុងកំពតព្រៃ ម៉ូតូមានប្រឡាក់ទៅដោយឈាម ។

ក្រោយមកកម្លាំងជំនាញ បានធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ រហូតមកដល់រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យ ចំនួន២នាក់ ដោយម្នាក់ជាព្រះសង្ឃជាចៅអធិការវត្ត និងម្នាក់ទៀតជាប្អូនបង្កើតរបស់ព្រះសង្ឃ។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យ ជាព្រះសង្ឃព្រះនាម ឆាយ ឡុង ព្រះជន្ម២៧វស្សា បានសារភាពថា លោកពិតជាបានវាយសម្លាប់ជនរងគ្រោះឈ្មោះ ដាត់ ហាត់ ជាអ្នករត់ម៉ូតូឌុបស្លាប់ពិតប្រាកដមែន វាយដោញញួត្រង់កញ្ចឹងក និងបាននាំសមត្ថកិច្ចទៅចង្អុលបង្ហាញសាកសពនៅក្នុងព្រៃ។ ដោយមូលហេតុ ឈានដល់ការធ្វើឃាត ទី១៖ លោកបានខ្ចីប្រាក់ពីជនរងគ្រោះចំនួន៤៥០០ដុល្លារ និងទី២៖ ជនរងគ្រោះបានដឹងថា ព្រះអង្គមានស្រីស្នេហ៍។ ជនសង្ស័យសារភាពថា លោកប្រព្រឹត្តតែអង្គឯងពុំពាក់ពន្ធ័និងប្អូនលោកនោះទេ។

លោកស្នងការបានបញ្ជាក់ទៀតថា ក្រោយពីរកឃើញសាកសព និងផ្អែកចម្លើយសារភាព កម្លាំងនគរបាលជំនាញបានសុំមន្ទីរធម្មការនិមន្តព្រះ សង្ឃធ្វើពិធីផ្សឹកតាមបែបពុទ្ធសាសនារួចធ្វើការឃាត់ខ្លួនតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post