header ads

Sponsor

ភ្នំពេញៈ មាន​ហេតុការណ៍ដ៏ហួសចិត្តមួយ បានកើតឡើង ខណៈនារីម្នាក់ បានម៉ៅរថយន្តតាក់ស៊ីស៊េរីទំនើប ជិះពីភ្នំពេញទៅក្រុងបាវិត បានពាក់កណ្តាលផ្លូវ ស្រាប់តែនាងយកខ្សែកាបូប មករិតក. ធ្វើឲ្យ​អ្នកបើកបរប្រតាយប្រតបគ្នាផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះធ្វើ​ការឃាត់ខ្លួន នាំយក​ទៅសួរនាំ​ ហើយទូរស័ព្ទទៅម្ដាយនាង ទើបដឹងរឿង ធ្វើឲ្យសមត្ថកិច្ច ស្ទើរដាច់ផ្ងារ ផ្ទុះសំណើចហួសចិត្តគ្រប់ៗគ្នា ព្រោះនាងជាមនុស្សមានសតិមិនគ្រប់។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ស្ថិតនៅជាប់ព្រំប្រទល់ រាជធានីភ្នំពេញ និងខេត្តកណ្តាលចន្លោះគីឡូម៉ែត្រលេខ៣៦ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នារីសតិមិនគ្រប់ខាងលើឈ្មោះ សុខ ស្រីមុំ អាយុប្រហែល៣០ឆ្នាំ។

តាមសំដីបុរសម្ចាស់រថយន្ត​ បានអោយដឹងថា មុនពេលកើតហេតុ នារីខាងលើ បានហៅរថយន្តរបស់គាត់ ចេញពីបេនឡានអូឡាំពិក ដោយម៉ៅជិះទៅក្រុងបាវិត ក្នុងតម្លៃ៣០ម៉ឺនរៀល ខណៈពេលតថ្លៃគ្នាត្រូវហើយ នារីខាងលើនេះ បានឡើងលើរថយន្តជិះកៅអីខាងក្រោយ  រួចគាត់ក៏បើករថយន្តដឹកនារីខាងលើនោះមកតែម្ដង។ លុះដល់ចំណុចកើតហេតុខាងលើស្រាប់តែរូបនាងយកខ្សែកាបូបរឹតកម្ចាស់រថយន្តពីក្រោយ ធ្វើអោយអ្នកបើកបរមានការភិតភ័យយ៉ាងខ្លាំង បានរើបម្រាស់​ប្រតាយប្រតបគ្នា រួចក៏បានបើកទ្ចាររថយន្តចុះមកខាងក្រៅស្រែកឆោឡោផ្អើលអស់អ្នកភូមិ និងសមត្ថកិច្ចចេញមកជួយអន្តរាគមន៏ដល់កន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកឃាត់ខ្លួននារីខាងលើ យកទៅកាន់ប៉ុស្តិនគរបាលរដ្ឋបាលឃុំសំរោងក្រោម ដើម្បីធ្វើការសាកសួតាមនីតិវិធី ។ ខណៈពេលដែលសមត្ថកិច្ចទំនាក់ទំនងតាមទូរសព្ទ័ទាក់ទងទៅកាន់ម្តាយបង្កើតនារីខាងលើ ដោយម្តាយនាងប្រាប់ថាកូនស្រីគាត់ មិនគ្រប់ទឹកទេ ជាមនុស្សមានបញ្ហាសតិមិនសូវល្អ ពិតជាធ្វើអោយសមត្ថកិច្ច ស្ទើដារច់ផ្ងារ ផ្ទុះសំណើចហួសចិត្តសើចកាច់កគ្រប់ៗគ្នា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post