header ads

Sponsor

(ស្វាយរៀង): នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីហូបសាច់ជ្រូកសុវត្ថិភាពនៅសាលាក្រុងបាវិត ខេត្តស្វាយរៀង  និងមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង-ស្រុកលោកប្រធានមន្ទីរ-អង្គភាពព្រមទាំងមន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ  និងប្រជាពលរដ្ឋជាច្រើនរូបទៀត ។

លោក ម៉ែន វិបុល ក៏បានជម្រុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តស្វាយរៀង ឲ្យងាកមកបរិភោបសាច់ជ្រូក ជាធម្មតាវិញ ដោយកុំមានភាពភ័យខ្លាចពីការឆ្លងជម្ងឺប៉េសជ្រូកអាហ្រ្វិក ពីព្រោះជម្ងឺនេះ មិនឆ្លងមកមនុស្ស និងបង្កគ្រោះថ្នាក់នោះទេ គឺវាកើតតែលើសត្វជ្រូកដូចគ្នា តែប៉ុណ្ណោះ ។ ក្រោយពេលសម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យប្រជាពលរដ្ឋ បន្តបរិភោគសាច់ជ្រូក អាជ្ញាធរគ្រប់ខេត្ត និងមន្ទីរកសិកម្មខេត្ត មន្ត្រីពេទ្យសត្វ រួមនឹងមន្ត្រីមួយចំនួនទៀត បាននាំគ្នាហូបសាច់ជ្រូកខ្វៃ ក្នុងកម្មវិធីពិសាសាច់ជ្រូកសុវត្ថិភាពនាពេលនេះ ក្នុងគោលបំណងចង់បំផុសស្មារតី និងបង្ហាញដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញកម្ពុជា មកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ វាឆ្លងតែជ្រូកដូចគ្នាតែប៉ុណ្ណោះ ។

ចំពោះរឿងនេះដែរ មន្រ្តីជំនាញនៃការិយាល័យបសុពេទ្យ បញ្ជាក់ឲ្យដឹងដែរថា: ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជីវករដែលជាអ្នកចិញ្ចឹមជ្រូក និងលក់សាច់ជ្រូកបានត្អូញត្អែរ ខណៈដែលការលក់សាច់ជ្រូកមានការធ្លាក់ចុះជាបន្ដបន្ទាប់ ក្រោយពីមានការផ្ទុះជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្អាក ឬកាត់បន្ថយការទទួលទានសាច់ជ្រូក ។ ដូច្នេះតាមរយៈពីធីធ្វើឡើងពេលនេះ គឺចង់បំផុសស្មារតី និងបង្ហាញដល់ប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភអំពីបញ្ហាជំងឺប៉េស្ដ្រជ្រូកអាហ្វ្រិក ព្រោះតាមការពិនិត្យតាមដានជាប្រចាំរបស់ក្រសួងជំនាញពាក់ព័ន្ធមកទល់ពេលនេះគឺ មិនមានឆ្លងមកមនុស្សទេ ហើយសត្វជ្រូកដែលយកទៅកាប់លក់លើទីផ្សារ សុទ្ធតែបានឆ្លងកាត់ការពិនិត្យយ៉ាងត្រឹមត្រូវពីមន្ត្រីជំនាញពេទ្យសត្វ យ៉ាងដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់នាំគ្នាហូបសាច់ជ្រូកឡើងវិញ ៕ ដោយ:ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post