header ads

Sponsor

ស្វាយរៀងៈ នៅថ្ងៃទី១២ សីហា ២០១៩ ប្រជាពលរដ្ឋ៤ភូមិក្នុងឃុំចំនួន២ គឺឃុំប្រសូត្រ ស្រុកស្វាយទាប និងឃុំញរ ស្រុកកំពង់រោទ៍ សូមអំពាវនាវដល់អាជ្ញាធរស្រុកខេត្តមេត្តាជួយអន្តរាគមន៍ដោះស្រាយរឿងក្រុមហ៊ុនចិនចាក់ដីលុបអូរបុរាណ និងបិទ​ផ្លូវទឹក បិទលូ ធ្វើឲ្យទឹកជន់លិចស្រូវរបស់ប្រជាពលរដ្ឋជាង៣០០ហិកតា នៅក្នុងភូមិចំនួន៤ គឺភូមិអង្គតាមោគ ភូមិព្រៃទួល ភូមិទួលតាយឹង ឃុំប្រសូត្រ ស្រុកស្វាយទាប និងភូមិត្រពាំងឆ្លូញឃុំញរ ស្រុកកំពង់រោទ៌។

បើតាមលោកតា មាឃ សេងហាន អាយុ៨១ឆ្នាំ តំណាងឲ្យប្រជាពលរដ្ឋក្នុងភូមិអង្គតាមោគឃុំប្រសូត្រ​ ស្រុកស្វាយទាប បានប្រាប់ឲ្យដឹងថា មានក្រុមហ៊ុនចិនបានទិញដីពីប្រជាពលរដ្ឋហើយមួយរយៈប្រហែលជិត១ខែនេះ ក្រុមហ៊ុនចិនបានដឹកដីយកមកចាក់លុបអូរ បិទលូ ដែលជាផ្លូវទឹកធ្វើឲ្យទឹកជន់លិចលំនៅឋាន និងលិចស្រូវប្រជាពលរដ្ឋភូមិអង្គតាមោគអស់៨៧ហិកតា លិចស្រូវប្រជាពលរដ្ឋភូមិព្រៃទួល និងភូមិទួលតាយឹងអស់១០០ហិកតា។

ចំណែកលោកតា នួន សុផល អាយុ៧០ឆ្នាំនៅភូមិត្រពាំងឆ្លូញឃុំញរស្រុកកំពង់រោទ៌បា  នឲ្យដឹងថា នៅភូមិត្រពាំងឆ្លូញ លិចអស់ជិត២០០ហិកតា។

ប្រជាពលរដ្ឋសូមអំពាវនាវសុំឲ្យអាជ្ញាធរខេត្តមេត្តាជួយអន្តរាគមន៍ដោះស្រាយឲ្យក្រុមហ៊ុនចិនកាយបង្ហូរផ្លូវទឹកឡើងវិញដើម្បីពួកគាត់បានព្រោះស្រូវឡើងវិញឲ្យទាន់រដូវ។ បើគ្មានការដោះស្រាយទេ ប្រជាពលរដ្ឋទាំង៤ភូមិប៉ះពាល់ដល់ជីវភាពយ៉ាងធ្ងន់ធ្ងរ។

ប្រភពដដែលបន្តទៀតថា អូរបុរាណនេះចាស់បុរាណហៅថា អូរដំរីឆ្លងដែលនាំទឹកក្នុងរដូវវស្សា ទៅអូរក្រញូងឆ្ពោះទៅព្រែកបាយ៉ាបទន្លេវ៉ៃគោ ហើយបើចាក់លុបអូរដំរីឆ្លងនេះគឺប៉ះពាល់ប្រជាពលរដ្ឋ៤ភូមិ។ទាក់ទិនករណីខាងលើនេះដែរលោកអ៊ុកប៉ាកមេឃុំប្រសូត្របានមានប្រសាសន៍ថា លោកបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋរយៈពេល១៥ថ្ងៃមកហើយគឺថ្ងៃទី២៩ខែកក្កដា២០១៩លោកក៏បានទៅសុំឲ្យក្រុមហ៊ុនចិននិងពួកគោកជេដីផ្អាកការចាក់ដីនោះសិនក៏ប៉ុន្តែតំណាងក្រុមហ៊ុនចិនមិនព្រមផ្អាកលោក(មេឃុំ)ក៏បានរាយការជូនលោកអភិបាលស្រុកស្វាយទាបដោះស្រាយក៏ប៉ុន្តែក្រុមចិនមិនស្តាប់បានឲ្យលោកអភិបាលស្រុកទៅជួបលោកអភិបាលខេត្តទៅពិព្រោះក្រុមហ៊ុនគេចាក់ដីលើដីរបស់គេទិញប៉ះពាល់យ៉ាងណាក្រុមហ៊ុនមិនដឹងទេ។ទាក់ទិនករណីនេះដែរលោកហែមពិសិដ្ឋអភិបាលរងខេត្តស្វាយរៀងបានមានប្រសាសន៍ថា លោកនៅរាជធានីភ្នំពេញដូច្នេះសូមឲ្យប្រជាពលរដ្ឋឡើងទៅដាក់ពាក្យបណ្តឹងនៅសាលាខេត្តទៅសុំឲ្យលោកអភិបាលខេត្តចាត់កម្លាំងមកដោះស្រាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post