header ads

Sponsor

ខេត្តព្រះសីហនុ-រដ្ឋបាលខេត្តព្រះសីហនុ ធ្វើយុទ្ធនាការជាពិសេស ស្តារ កាយប្រព័ន្ធប្រឡាយបង្ហូរទឹកក្នុងក្រុងព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងដែលតែងតែជន់លិចតំបន់ទំនាបក្នុងក្រុងពេលមានភ្លៀងខ្លាំងម្តងៗ។

បើតាមឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុអោយបណ្តាញផ្សព្វផ្សាយដឹងថា មានផ្ទៃដីអូរ ប្រឡាយភាគច្រើនក្នុងក្រុង កំពុងមានការរំលោភយកធ្វើកម្មសិទ្ធិពីពលរដ្ឋឬផ្នែកឯកជនមួយចំនួនតាមរយៈការសង់ផ្ទះស្នាក់នៅឬធ្វើរបងហ៊ុំពទ្ធ័យកជាកម្មសិទ្ធ ធ្វើអោយដីអូរ ប្រឡាយរួមតូច ស្ទះចរន្តទឹកហូរ ដែលជាមូលហេតុធំនាំអោយកើតមានជំនន់ទឹកភ្លៀង។

ជុំវិញបញ្ហានេះ ចាប់ពីថ្ងទី១១ខែសីហា២០១៩មក ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមគួច ចំរើនបានចេញបញ្ជាអោយមន្ត្រីជំនាញនាំយកគ្រឿងចក្រ ទៅស្តារ កាយបើករំដោះផ្លូវទឹកតាមតំបន់ដែលកំពុងមានបញ្ហាជំនន់ទឹកភ្លៀង បើទោះជាមានការតវ៉ាជំទាស់ពីពលរដ្ឋខ្លះដែលអជ្ញាធរតម្រូវរុះរើផ្ទះឬសំណង់សង់ប៉ះពាល់ដីអូរ ប្រឡាយយ៉ាងណាក្តី ក្រោមហេតុផលថាអះថាបានរស់នៅច្រើនឆ្នាំយ៉ាងណាក៍ដោយ ក៍យុទ្ធនាការនេះមិនដកថយដែរ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថាពេលនេះគ្រឿងចក្រជាង១០គ្រឿង បាននឹងកំពុងបញ្ជូនមកខេត្តព្រះសីហនុ ដើម្បីធ្វើការកាយជាបន្ទាន់ក្នុងការបើកមុខទឹកអោយហូរបានលឿន ហើយចំពោះមុខនេះប្រឡាយ(អូរ១)គឺជាចំណុចបន្ទាន់មុនគេ។

លោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុអោយដឹងដែរថា ជាមួយនឹងការងារនេះ ឯកឧត្តម តឹក រ៉េតសំរេច ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយ មូលដ្ឋានក្រុងព្រះសីហនុក៍បានអញ្ជើញប្រកាសបើកអោយអនុវត្តន៍គម្រោងស្ដារនិងកែលម្អប្រឡាយជំហាន១ក្នុងភូមិ ៥សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ជាតំបន់ដែលរងការជន់លិចជាបន្តបន្ទាប់ក្រោយពេលមានភ្លៀងម្តងៗដែលប្រើប្រាស់ថវិកាក្រសួងបរិស្ថានផ្ទាល់។

ដើម្បីរួមគ្នាដោះស្រាយការងារនេះ ឯកឧត្តម គួច ចំរើន បានស្នើសុំឲ្យអ្នកដែលពាក់ពន្ធ័ក្នុងការរំលោភដីអូរ ប្រឡាយទាំងអស់ រួមសហការជាមួយអាជ្ញាធរដើម្បីកែលម្អប្រព័ន្ធប្រឡាយ អូរ ឲ្យមានភាពល្អប្រសើរដើម្បីកុំឱ្យមានការជន់លិចទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post