Homeព័ត៌មានជាតិ លោក គួច ចំរើន ប្រកាសផ្ដល់រង្វាន់ម៉ូតូ១គ្រឿង និងថវិកា១ពាន់ ដុល្លារ ដល់សិស្សនិទ្ទេស A នៅខេត្តព្រះសីហនុ 8/15/2019 07:16:00 PM ខេត្តព្រះសីហនុ-ឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុប្រកាសជូនរង្វាន់ដល់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩នេះ ក្នុងខេត្តព្រះសីហនុ ដែលពូកែ ទទួលបាននិទ្ទេស A ទទួលបានម៉ូតូ ១គ្រឿង និងថវិកា ១,០០០ ដុល្លាអាមេរិក។ ជាមួយនឹងការប្រកាសលើកទឹកចិត្តនេះឯកឧត្តមអភិបាលខេត្តក៍បានជូនពរ ប្អូនៗសិស្សថ្នាក់ទី១២ ក្នុងខេត្តព្រះសីហនុ ដែលត្រូវប្រឡងសញ្ញាបត្របាក់ឌុប នាថ្ងៃទី១៩សីហា២០១៩នេះ ទទួលបានជោគជ័យ និងលទ្ធផលល្អគ្រប់គ្នា ៕ ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត! លោកអ្នកអាចបញ្ចេញមតិនៅទីនេះ! Feature Ads Tags ព័ត៌មានជាតិ