header ads

Sponsor

ព្រះវិហារៈ ប្រជាពលរដ្ឋខ្មែរម្នាក់ ក្នុងចំណោម៤នាក់ បានរងរបួសជើងស្តាំ ខណៈពេលធ្វើដំណើរលួចឡើងឆ្លងដែនចូលទឹកដីថៃខុសច្បាប់ ទៅរកបេះផ្កាអូគីដេ ដើម្បីយកមកលក់ ប៉ុន្តែតែត្រូវទាហានថៃដេញបាញ់ បណ្តាលឲ្យរងរបួស។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩ព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចប៉ើយទឹកភ្នែក ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ សីហានេះថា មុនពេលកើតហេតុ ជនរងគ្រោះបានឡើងឆ្លងដែនចូលទៅទឹកដីថៃ ដោយមានគ្នាសរុបចំនួន៥នាក់ ដើម្បីដើររកបេះផ្កាអូគីដេ ប៉ុន្តែសំណាងមិនល្អ ជួបកម្លាំងទាហានថៃ ដេញបាញ់បណ្តាលឱ្យត្រូវចំជើងស្តាំរបស់ជនរងគ្រោះឈ្មោះ ឈិន ឡាង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។បន្ទាប់មកជនរងគ្រោះ បានខិតខំរត់គេចខ្លួនពួននៅក្នុងព្រៃ ពីការបាញ់ប្រហា របស់ទាហានថៃ។

លុះមកដល់វេលាម៉ោង១៦.០០នាទី ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញ ក្រុមគ្រួសារ រួមនិងបងប្អូនជនរងគ្រោះនាំគ្នាសែងចុះពីលើភ្នំដងរ៉ែក មកកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ដើម្បីជួយសង្គ្រោះ ប៉ុន្តែដោយសារឈាមជនរងគ្រោះហូរអស់ច្រើនពេក ក៏សម្រេចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ ដើម្បីជួយសង្គ្រោះបន្តផងដែរ៕ ផ្ដល់សិទ្ធដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post