Thursday, August 15, 2019

OPPO Reno 10X មានបង្កប់បច្ចេកវិទ្យា Audio 3D Zoom! តិចច្រឡំស៊ីត្រាវអីចប់ប៉ាដោយ…ស្រូបបានទាំងអស់

Tags

អ្នកណាខ្លះមានទូរស័ព្ទ OPPO Reno 10X Hybrid Zoom (60X Digital Zoom) នៅក្នុងដៃ! ចុះតើបងប្អូនធ្លាប់ដឹងអំពីបច្ចេកវិទ្យាទំនើបអ្វីខ្លះរបស់វា? លោកអ្នកធ្លាប់ថតវីដេអូ 4K និងដឹងពី Audio 3D Zoom របស់វាដែរឬអត់? លឺថាបច្ចេកទេសស្រូបសំលេងនៃម៉ូឌែល OPPO Reno 10X Hybrid Zoom មួយនេះ ក៏មិនធម្មតាដែរ និយាយគ្នា ឬ នាំគ្នាស៊ីត្រាវល្មមៗ វាស្រូបសំលេងច្បាស់ដោយស្វ័យប្រវត្តិតែម្តង ហេហេហេ។
Audio 3D Zoom គឺជាបច្ចេកវិទ្យា Zoom ថ្មីដែលបានបំពាក់នៅលើម៉ូឌែលស៊េរីចុងក្រោយរបស់ OPPO គឺ ត្រកូល Reno 10X ដែលវាមានសមត្ថភាពក្នុងការថតស្រូបយកសម្លេងសន្ទនារបស់មនុស្សជុំវិញបិរវេណខ្លួនអ្នកបានយ៉ាងងាយស្រួល បើទោះបីជាពួកគេនិយាយគ្នាលឺតិចតួចតួចយ៉ាងណាក្តី។ បច្ចេកវិទ្យា Audio 3D Zoom បែប Surround Sound នេះគឺត្រូវចិត្តម៉ាច់តែម្តងជាមួយនឹងក្រុមអ្នកផលិតឯកសារធំៗ និង ក្នុងវិស័យថតកុន ដែលវាអាចប្រើប្រាស់ជំនួយ Mic Audio ដូចថតកុនបានថែមទៀតផង។
 មិនតែប៉ុណ្ណោះទូរស័ព្ទស៊េរីចុងក្រោយរបស់ OPPO Reno 10X Hybrid Zoom មួយម៉ូឌែលនេះ ក្រោយពីធ្វើការUpgradeហើយ គឺថាកប់ស៊េរិតែម្តង ក្នុងការថតរូបភាពវីដេអូក្នុងកម្រិត 4K បានរហូតដល់ទៅ 60fps បានយ៉ាងច្បាស់ ដោយក្នុងនោះវាអាចថតរូបភាពពេលយប់បានយ៉ាងល្អ កាត់បន្ថយចំណុចអុចតូចៗ ហៅថា Noise បានល្អជាងមុន ទាំងរូបភាពសន្លឹក និង រូបភាពវីឌីអូ ដោយសារតែគុណភាពវីដេអូរបស់វាបានចាប់យ៉ាងច្បាស់ល្អនិងរក្សាលំនឹងល្អមិនធម្មតា បើទោះបីជាយើងដើរថតក្តី ដោយវាមិនមានភាពអង្គើរច្រើននោះទេ(នេះសំដីរបស់អតិថិជនអ្នកប្រើប្រាស់ផ្ទាល់ ដែលជាម្ចាស់រូបថតទាំងនេះ) ដោយសារតែវាបានបំពាក់មកជាមួយនូវបច្ចេកវិទ្យាទប់លំនឹង OIS ធ្វើឲ្យវីឌីអូដែលបានថតចេញមក កាន់តែមានលំនឹងល្អ និង មានគុណភាពច្បាស់។
សរុបមកទូរស័ព្ទ OPPO Reno 10X Hybrid Zoom តម្លៃ 899ដុល្លារ ពិតជាអស្ចារ្យបស់គេមែន ទិញហើយមិនស្តាយលុយទាល់តែសោះ ដោយសារតែវាអាចបង្កើនអារម្មណ៍របស់យើងឲ្យកាន់តែជក់ចិត្តក្នុងការថតវីឌីអូបែប Slow Motion, វីដេអូ Time-Lapse និង ធ្វើឲ្យការផលិតវីឌីអូរបស់លោកអ្នកកាន់តែ Perfect តែម្តង ៕
 រូបភាព៖ Cozy Dy Malyneth

Feature Ads