header ads

Sponsor

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការតាមបង្ក្រាប នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ ពាក់ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធ័រណែត (VOIP) របស់​ក្រុមសង្គមងងឹតជាជនជាតិចិន ចំនួន១២៧នាក់ ត្រូវបានជាបន្ដបន្ទាប់​។​

បើតាម​សមត្ថកិច្ច​ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋានរបស់លោក សហការនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងនគរបាលចិន ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។

លោកបានបញ្ជាក់ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅពីរទីតាំង ដោយទីតាំងទី១ នៅអាគារ៥ជាន់ ស្ថិតក្នុងក្រុម២៦ ភូមិ២ សង្កាត់០៤ ក្រុងព្រះសីហនុ បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យចំនួន១១៧នាក់ ស្រី០៩នាក់។

ក្នុងនោះត្រូវតាមដីកា ចំនួន៥៣នាក់ អត់ត្រូវតាមដីកា ស្រី១២នាក់។ ទីតាំងទី២-វីឡាតឿរ៉ូយ៉ាល់ព្រីនសេស អាសយដ្ឋានក្រុម៤ ភូមិ៣ សង្កាត់២ ក្រុងព្រះសីហនុ បានរកឃើញ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន១៥នាក់ ស្រី០២នាក់។ បច្ចុប្បន្នកំពុងរៀបចំឯកសារដើម្បីបញ្ជូន ជនសង្ស័យទាំង១២៧នាក់នេះ មកកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសួរនាំ និងចាត់ការបន្ដតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post