Sponsor

ភ្នំពេញៈ យុវតី​រូបស្រស់សោភាម្នាក់​ អាយុប្រហែល១៨ឆ្នាំ មានសភាព​មិនប្រក្រតី មិននិយាយស្តីអ្វីទាំងអស់ ដៃជើងដងខ្លួនញ័រញ៉ាកទទ្រើក មិនដឹងថាត្រូវថ្នាំ ឬប្រតិកម្មថ្នាំញៀននោះទេ ឈរទ្រឹងតាមផ្លូវ ត្រូវបានប្រជាពលរដ្ឋជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

ហេតុការណ៍នេះ បង្កការភ្ញាក់​ផ្អើលកាលពីវេលាម៉ោង១:៣០នាទីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ ថា  ប្រទះឃើញយុវតីខាងលើតាមផ្លូវ  ដោយមិនដឹងថា មានបញ្ហាផ្លូវចិត្ត ប្រតិកម្មថ្នាំញៀន ឬមានជំងឺអ្វី​ក្នុងខ្លួនឡើយ ស្លៀកខោយឺតជើងវែង ពណ៌ខៀវ អាវយឺត ដៃខ្លី ពណ៌ប្រផេះ ស្ពាយកាបូបតូចមួយពុំមានអ្វីទេ នៅពេលសមត្ថកិច្ចនាំនាងយកទៅសំចតជាបណ្តោះអាសន្ននៅសាលាសង្កាត់ ស្រាប់តែសមត្ថកិច្ចភ្លេចខ្លួន នាងរត់ចេញរហូតរត់ឡើងអង្គុយកង់បី ទាំងមិននិយាយស្តីអ្វីទាំងអស់ ដោយខ្លាចកើតមានបញ្ហា គ្រោះថ្នាក់ដោយប្រការណាមួយដល់រូបនាង កម្លាំងអាជ្ញាធរ តាមចាប់ឃាត់ នាំចូលទៅអង្គុយជាបណ្តោះអាសន្ន នៅសាលាសង្កាត់អស់ជាច្រើនម៉ោង។

អាជ្ញាធរសង្កាត់ភ្នំពេញថ្មី បាន​អំពាវនាវដល់សាធារណៈជន ដែលបានស្គាល់ សាច់ញាតិក្រុមគ្រួសារ បានឃើញស្គាល់ភិនភាគនារីខាងលើ សូមមក​សាកសួរ នៅសាលាសង្កាត់ភ្នំពេញថ្មី លុះយប់ជ្រៅបន្តិចស្រាប់តែលឺនាង និយាយថា  "ព្រែកទាៗៗ" ក៏ទាក់ទងប្រគល់អោយ កម្លាំងអធិការខណ្ឌពោធិ៍សែនជ័យ  សួរនាំរកទីលំនៅបន្ត  តែនៅតែរកផ្ទះមិនឃើញទៀត  ព្រោះយប់អធ្រាត្រទៅហើយ ពិតជាមិនអាចទុកចោលបានទេ ណាមួយនាងជាស្រីទៀត ទើបសម្រេចទាក់ទងប្រគល់អោយស្ថានីយ៍វិទ្យុABC ជួយផ្ដល់កន្លែងស្នាក់នៅ  អាហារហូបចុក  រួមទាំងការថែទាំ បណ្ដោះអាសន្នមួយជំហានសិន ដើម្បីរង់ចាំ ស្វែងរកសាច់ញាតិ របស់ប្អូន  មកទទួលត្រលប់ទៅផ្ទះវិញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor