header ads

Sponsor

ខេត្តព្រះសីហនុ៖ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ សមត្ថកិច្ចចម្រុះរបស់គណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រះសីហនុកំពុងបន្តបើកការស្រាវជ្រាវរកមុខរកជនដៃដល់ដែលផ្ទះអាវុធបាញ់ចូលការសុីណូមួយកន្លែងបណ្តាលអោយបុរសជនជាតិចិនម្នាក់ជាភ្ញៀវកំពុងនៅក្នុងកាសុីណូរងរបួសធ្ងន់ កាលពីយប់ជិតពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៩ សីហា ២០១៩ នៅចំណុចកាស៊ីណូទ្រព្យសម្បត្តិ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់។

បើតាមប្រភពពីសមត្ថកិច្ចបញ្ជាក់ ជាមួយនឹងការពិនិត្យ វីដេអូកាមេរ៉ាសុវត្ថិភាព ថាជនបង្កហេតុដែលផ្ទុះអាវុធនេះ បង្កឡើងដោយជនជាតិ ១ក្រុម មានគ្នា ៤នាក់ និងថាហេតុការណ៍នេះកើតឡើង ក្រោយពេលក្រុមជនដៃដល់បម្រុងចូលទៅលេងហ្គេមបាញ់ត្រីក្នុងកាសុីណូនោះ ប៉ុន្តែត្រូវបានរារាំងហាមឃាត់ពីក្រុមសន្តិសុខ មិនអោយក្រុមជនដៃដល់ចូលទៅក្នុងកាសុីណូ ទើបកើតជាជម្លោះ ហើយជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួកក៍ដកកាំភ្លើងខ្លីបាញ់៤គ្រាប់ចូលទៅក្នុងកាសុីណូនោះ។

ក្រោយបាញ់រួច ក្រុមជនដៃដល់ក៍នាំគ្នារត់គេចខ្លួន ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ក៍ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post