header ads

Sponsor

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៩ ក្រុមអភិរក្សធនធានធម្មជាតិ បានរកឃើញសត្វទន្សោង ១ក្បាលដែលជាប្រភេទ សត្វកម្រមានទម្ងន់ប្រមាណ៥០០គីឡូក្រាម បានងាប់ក្នុងដែនជម្រកសត្វព្រៃសង្សរុក្ខវន្ត នៅខេត្តឧត្តរមានជ័យ។

យោងតាមសង្ឃដីការបស់ព្រះតេជគុណ ប៊ុត សាលួត ព្រះប្រធានសហគមន៍សង្ឃរុ ក្ខាវ័ ន ប្រចាំការនៅតំបន់ការពារធម្មជាតិនេះ សត្វទន្សោង ស្លាប់ប្រហែល១ឬ២ថ្ងៃមុន ហើយគេមិនទាន់ដឹងមូលហេតុអ្វីនៅឡើយ។ ប៉ុន្តែ សត្វទន្សោងនេះហាក់ដូចជាមានវ័យចំណាស់ និងនៅលើជើងឆ្វេងរបស់វា មានស្នាមធ្លាប់ជាប់អន្ទាក់ព្រានព្រែផងដែរ។

ព្រះតេជគុណ ប៊ុត សាលួត ព្រះប្រធានសហគមន៍សង្ឃរុ ក្ខាវ័ ន និងមន្រ្តីបរិស្ថាន បានរៀបចំធ្វើពិធីបុណ្យប័ង្សុកូលតាម ប្រពៃណីព្រះពុទ្ធសាសនា ហើយបានសំដែងការសោកស្តាយចំពោះការបាត់បងធនធានជីវៈចម្រុះដ៏កម្រនៅលើពិភពលោក។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post