header ads

Sponsor

ស្វាយរៀងៈ កម្លាំងផ្នែកអន្តោប្រវេសន៍របស់អធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃអង្គុញ ដឹកនាំដោយលោកអនុសេនីយ៍ឯក គោយ យៀង អធិការងទទួលការងារអន្តោប្រវេសន៍ក្រុងបាវិត នា​ម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ឃាត់ខ្លួនជនជាតិវៀតណាម៥នាក់ ដែល​ឆ្លងដែនដោយខុសច្បាប់ មករកស៊ីលក់ឆ្នោតនៅក្នុងភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។

ជនជាតិវៀតណាមទាំង៥នាក់នោះ ១-ឈ្មោះ កែវ យ៉ឹង វ៉េ ភេទប្រុស អាយុ៥១ឆ្នាំ ២-ឈ្មោះ ឡេ ធី ត្រាង ភេទស្រី អាយុ៣៦ឆ្នាំ ៣- ឈ្មោះ ឡេ ធី ធី ភេទស្រី អាយុ៤០ឆ្នាំ ៤-ឈ្មោះ តាំ យ៉ាងប៉ិន ភេទប្រុស អាយុ៤៣ឆ្នាំ ៥-ឈ្មោះង្វៀង យ៉ាងមិន ភេទប្រុស អាយុ៤១ឆ្នាំ អ្នកទាំ៥នាក់មានទីលំនៅភូមិឡុងភួ  ឃុំឡុងធឹង  ស្រុកបេនកូវ ខេត្តតៃនិញ។

សន្លឹកឆ្នោត ដែលដកហូតពីអ្នកទាំង៥នាក់ សរុប​ចំនួន៩៤៤សន្លឹក យកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើកិច្ចសន្យាអប់រំអោយឈប់មកលក់ឆ្នោតក្នុង មូលក្រុងបាវិត រួចហើយសមត្ថកិច្ចនអោយវិលត្រឡប់ទៅប្រទេសដើមវិញ៕
ផ្ដល់សិទ្ធិដោយ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post