header ads

Sponsor

ភ្នំពេញៈ មានការភ្ញាក់ផ្អើលទាំងយប់មួយបានកើតឡើង ខណៈស្ត្រីវ័យចំណាស់ម្នាក់ រួមជាមួយនិងកូនប្រុស បានអះអាងថា គាត់ត្រូវបានជនស៊ីវិល តាំងខ្លួនជាសមត្ថកិច្ចខាងមន្ទីរប្រឆាំងគ្រឿងញៀន(ក៦) បានមកឃាត់ខ្លួនកូនប្រុសគាត់ទាំងកំរោល វាយតប់ផង ដោយប្រាប់ថា ពាក់ព័ន្ធនឹងគ្រឿងញៀន  តែពេលឆែកឆេររួចអស់ គ្មានគ្រឿងញៀននោះទេ ធ្វើតេស្តទឹកនោមក៏គ្មាន។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦៖៥០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវR៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ  រាជធានីភ្នំពេញ។

ក្រោយពីឆែកឆេរគ្មានគ្រឿងញៀន ស្រាប់តែជនស៊ីវិលទាំងនោះ ប្រញាប់គេចចេញបាត់តែម្តង ។

ពាក់ព័ន្ធនឹងករណីដដែលៗបែបនេះ មហាជនបានរិះគន់យ៉ាងខ្លាំង ទៅលើការចាប់ឃាត់ខ្លួនមនុស្ស ដែលមិនដឹងរឿងច្បាស់លាស់ ថែមទាំងវាយទៅលើគេទៀត ចុងក្រោយក៏លើកឡើងថា ច្រឡំជាដើម បើយ៉ាងនេះៗ តើឲ្យប្រជាពលរដ្ឋសង្ឃឹមយ៉ាងម៉េច ដូច្នេះសូមថ្នាក់លើមេត្តាជួយពិនិត្យមើលចំពោះបញ្ហាទាំងនេះផង៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post