
ប្រតិបត្តិការនេះ ដោយបានការអនុញ្ញាតពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង និងបានធ្វើកំណត់ហេតុឆែកឆេរដល់ទីតាំង ផ្ទះលេខ១៤ ផ្លូវ៤៧ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ នាក់ គន្ធា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ។
ក្នុងការបង្ក្រាបបនល្បែងនេះ សមត្ថកិច្ចបានប្រមូលទូរស័ព្ទ (អ្នកលេង) ចំនួន ២១គ្រឿង ទូរស័ព្ទភ្នាក់ងារបម្រើល្បែងចំនួន ១៣គ្រឿង បញ្ជីនិងបុងភ្នាល់បាល់មួយចំនួន លិខិតអនុញ្ញាត ចំនួន ០២ច្បាប់ កុំព្យូទ័រលើតុចំនួន២៦គ្រឿង CPUកុំព្យូទ័រ ចំនួន២៦គ្រឿង ម៉ាស៊ីនព្រីនចំនួន ១គ្រឿង ទូរទស្សន៍ចំនួន ៤ គ្រឿង ឃាត់ខ្លួនអ្នកលេង និងអ្នកបម្រើសេវាល្បែងចំនួន៣០នាក់ ម៉ូតូចំនួន៣០គ្រឿង ( បញ្ជាក់ ម៉ូតូ ចំនួន ២៩ គ្រឿង ផ្ញើទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ)។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យខាងលើ សមត្ថកិច្ចចម្រុះសម្រេចដកហូត និងយកទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីធ្វើការស្រាវជ្រាវបន្ត៕



