header ads

Sponsor

ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់មន្ដ្រីក្រសួងថា ការធ្វើផ្លូវមាំ និងជាប់បានយូរអង្វែង គឺជាការសន្សំសំចៃថវិកាជាតិ បានយ៉ាងច្រើនបំផុត។

ក្នុងសិក្ខាសាលាស្ដីពី បច្ចេកទេសជួសជុលផ្លូវថ្នល់ ដោយប្រើវិធីសាស្ត្រ Cold in Place Recycling កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល បានថ្លែងថា ក្រសួងមានគោលការណ៍ច្បាស់លាស់ ក្នុងការសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់ ពោលគឺទទួលយកតែផ្លូវណា ដែលត្រូវបានសាងសង់ និងជួសជុលមានគុណភាព និងជាប់បានយូរតែប៉ុណ្ណោះ។

លោកបន្ដថា ក្រសួងនឹងរិះរកគ្រប់មធ្យោបាយ នីតិវិធីដើម្បីលើកកម្ពស់ គុណភាពនៃការសាងសង់ និងជួសជុលផ្លូវ តាមរយៈការបណ្ដុះបណ្ដាល និងទស្សនកិច្ចសិក្សានៅតាម បណ្ដាប្រទេសជឿនលឿន មួយចំនួនលើសកលោក។

លោកមានប្រសាសន៍ថា ផ្ដាំផ្ញើសិក្ខាកាមទាំងអស់ឲ្យ យកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ ការធ្វើបទបង្ហាញរបស់វាគ្មិន និងចូលរួមជាមតិយោបល់ ក៏ដូចជាលើកជាសំណួរសួរ ដេញដោលឲ្យបានផុលផុស សំដៅក្រេបយកចំណេះដឹងថ្មីឲ្យ បានច្រើនបំផុតតាមដែលអាចធ្វើបាន ព្រោះថាចំណេះដឹងទាំងនេះ នឹងបម្រើដល់ការសាងសង់ និងជួសជុលផ្លូវថ្នល់យើងឲ្យបានមាំ និងប្រើប្រាស់បានយូរអង្វែង។ ធ្វើផ្លូវបានមាំ និងជាប់បានយូរអង្វែង គឺជាការសន្សំសំចៃការចំណាយ ថវិកាជាតិបានយ៉ាងច្រើនបំផុត ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post