header ads

Sponsor

ក្រចេះ៖ ប្ដីចិត្តកំណាច ដែល​បានកាប់​សម្លាប់ប្រពន្ធ កាលពី២ថ្ងៃមុន នៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ឥឡូវត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការស្រាវជ្រាវតាមចាប់បានខ្លួនហើយ នៅវេលាម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្លូវបំបែកសណ្ដាន់ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

សូមរំឭកថា ជនសង្ស័យជាប្តីឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ អាយុ៣១ឆ្នាំ បានយកកាំបិតផ្គាក់ កាប់សម្លាប់ប្រពន្ធ​ឈ្មោះ គង់ ស្រីទូច អាយុ២៧ឆ្នាំ រួចអូសសាកសពទម្លាក់ចោលក្នុងទឹកប្រឡាយ នៅក្បែរផ្លូវលំមួយកន្លែង ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ខណៈជិះម៉ូតូទៅទិញបង្អែម ពេលត្រឡប់មកផ្ទះវិញ តាមផ្លូវត្រង់ចំណុចផ្លូវលំ ច្រកចូលផ្ទះ ត្រូវបានជនសង្ស័យជាប្ដី យកកាំបិតផ្គាក់លបកាប់ជាច្រើនកាំបិត ត្រូវចំបំពង់ក និងកញ្ចឹងក រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមតែម្តង។  ហេតុការណ៍នេះ កើតឡើងនៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ  ខេត្តក្រចេះ កាលពីវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។

សមត្ថកិច្ច បានឲ្យដឹងថា ប្ដីប្រពន្ធទាំងពីរ មានទីលំនៅកន្លែងកើតហេតុខាងលើ កន្លងមកអ្នកទាំងពីរ មានជម្លោះរកាំរកោស ក្នុងគ្រួសាររហូតដល់ឈ្មោះ គង់ ស្រីទូច សម្រេចចិត្តដាក់ពាក្យបណ្តឹងសុំលែងលះគ្នា ប៉ុន្តែឈ្មោះ សំ សុភ័ក្ត្រា ពុំយល់ព្រមឡើយ។ លុះនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងជាង៧យប់ ជនរងគ្រោះឈ្មោះ គង់ ស្រីទូច ជិះម៉ូតូទៅទិញបង្អែម ពេលត្រឡប់មកផ្ទះវិញ តាមផ្លូវត្រង់ចំណុចផ្លូវលំ ច្រកចូលផ្ទះ ត្រូវបានជនសង្ស័យជាប្ដី យកកាំបិតផ្គាក់កាប់ជាច្រើនកាំបិត ត្រូវចំបំពង់ក និងកញ្ចឹងក រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញបាន ចុះធ្វើកោសល្យវិច្ឆ័យ និងធ្វើកំណត់​ហេតុ ប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី តែក្រោយពេលគេចខ្លួនមិនបានប៉ុន្មានផង ជនសង្ស័យ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការស្រាវជ្រាវតាមចាប់បានខ្លួនហើយ ពេលនេះនៅមិនទាន់ដឹងពីមូលហេតុអ្វី បានជាជនសង្ស័យដាច់ចិត្តសម្លាប់ប្រពន្ធបែបនេះនៅឡើយនោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post