
ប្រភពពីម្ចាស់ផ្ទះឈ្មោះណន់ តុលា អាយុ៣៣ឆ្នាំ ដែលត្រូវក្រុមចូលលួចបញ្ជរវីងក្នុងផ្ទះរបស់គាត់បានឲ្យដឹងថា: នៅមុនពេលកើតហេតុការណ៍នេះឡើងប្រពន្ធរបស់គាត់បានទៅទារលុយគេនៅក្នុងភូមិ ចំណែករូបគាត់ជាប្តីបានទៅទិញគ្រឿងសំណង់ ដោយបានទុកកូនស្រីឲ្យនៅចាំផ្ទះ ខណះមានក្រុមចោរមួយក្រុមបានឈប់ម៉ូតូពីមុខផ្ទះ មានស្ត្រីម្នាក់ដើរចូលមកក្នុងផ្ទះដើម្បីទិញខារ៉ាបាវមួយកេស ហើយបានឲ្យកូនស្រីរបស់គាត់យកខារ៉ាបាវយកទៅឲ្យដល់ផ្លូវថ្នល់ជាតិមុខផ្ទះ ។
ប្រភពបន្តទៀតថា: បើតាមកាមេរ៉ាសុវត្ថិភាពខណះពេលដែលកូនស្រីគាត់ដើរយកខារ៉ាបាវទៅឲ្យស្ត្រីនោះ មានចោរម្នាក់ដើរចូលទៅក្នុងតូបវីងរបស់គាត់យកកាបូបលុយឡើងជិះម៉ូតូគេចទៅបាត់តែម្តង ។ នៅពេលដែលកូនស្រីគាត់ដើរមកតូបវីងវិញក៏បាត់កាបូបលុយ បានស្រែកឆោឡោផ្អើលអស់អ្នកភូមិរត់មកជួយ ខណះនោះ រូបគាត់និងប្រពន្ធមកដល់ផ្ទះប្តឹងសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍តែបានហួសពេលទៅហើយក្រុមចោរបានគេចខ្លួនបាត់អស់ ៕ ដោយ:ស្វាយរៀង




