header ads

Sponsor

ខេត្តព្រះសីហនុ ៖ ភ្ញាក់ផ្អើលទាំងព្រឹក នៅថ្ងៃទី១៣ ខែសីហានេះ ក្រោយ​​​ដាច់​ខ្សែ​កាប​យោង​​ម៉ូ​ទ័​រលើអគារ​សាងសង់​ថ្មីមួយកន្លែង​ធ្លាក់​សង្កត់​​ពី​​លើកម្មករម្នាក់​បណ្ដាលឲ្យ​ស្លាប់នៅហ្នឹងកន្លែង​ ស្ថិត​ត្រង់​ចំណុច​ការដ្ឋាន​សាងសង់​អាគារ​ថ្មី (​ពុំ​​មាន​យីហោ​) ​​ជិត​ផ្លូវ​ពី​គមនាគមន៍​ចាស់ ​ទៅ​បុរី​គុ​ជ​អា​ស៊ី ​ក្នុង​ក្រុម​១៣ ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ​ជន​រង​គ្រោះ​ខាងលើ ឈ្មោះ យា ឡា​ត់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ​ មានស្រុក​កំណើត​ភូ​មិ​ប្រឹក្សា ឃុំ​កំចាយមារ ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

បច្ចុប្បន្ន​ សាកសព​ត្រូវ​បាន​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត រង់​ចាំ​​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ មុន​ប្រគល់​​ទៅ​ក្រុម​គ្រួសារ​​។

កត់សម្គាល់ថា ​គ្រោះថ្នាក់ទាំងឡាយ​តែងកើតឡើង នៅពេលដែលយើង​មានការ​ប្រហែស​​​ខ្លាំង​ពេក​ក្នុង​ពេលបំពេញ​​ការងារ ពិសេស​​សម្រាប់​ការដ្ឋានសំណង់​អគារទាំងឡាយ គួរ​​​ម្ចាស់ការដ្ឋាន​ត្រូវ​បង្កើន​ការ​ការពារ​ទៅលើសុវត្ថិភាព​​ឱ្យបាន​ខ្ពស់បំផុត ចៀសវាងគ្រោះថ្នាក់​ណាមួយដែលអាចកើតឡើងជាយថាហេតុ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post