header ads

Sponsor

កំពង់ឆ្នាំងៈ ករណីការរំលោភបំពានដីធ្លីរបស់រដ្ឋ ពីសំណាក់ក្រុមឈ្មួញនៅក្នុងខេត្តកំពង់ឆ្នាំងត្រូវគេមើ​លឃើញថា មានការឃុបឃិតជាមួយមន្ត្រីរាជការមួយចំនួនតូច ខិតខំប្រើគ្រប់វិធីសាស្ត្រ ដើម្បីក្លែងបន្លំឯកសារ ដើម្បីយកដីទាំងនោះទៅលក់ឲ្យក្រុមហ៊ុនឯកជន ក្រោមរូបភាពដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ ដែលមានសុទ្ធតែព្រៃ។

ក្នុងរឿងនេះ អាជ្ញាធរខេត្ត បានចាត់ប្រធានមន្ទីរអធិការកិច្ចជាប្រធានក្រុមចម្រុះ ដើម្បីធ្វើការស្រាវជ្រាវលើករណីនេះ តែក្រុមការងារដែលអនុវត្តន៍ច្បាប់ ក៏រងនូវសម្ពាធពីសំណាក់ក្រុមឈ្មួញដី ដែលប្រើឥទ្ធិពលអ្នកមានអំណាចធំៗពីថ្នាក់លើ ដោយក្រុមឈ្មួញមួយចំនួន អះអាងថា ដីដែលគេឈូសឆាយនោះមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។

ពាក់ពន្ធ័ករណីនេះ កន្លងមក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នៅក្នុងផ្ទៃដីទាំងនោះ មួយចំនួនជារបស់ដីព្រៃបម្រុងទុករបស់រដ្ឋ និងមួយចំណែកទៀតជាដីគម្របព្រៃឈើរបស់រដ្ឋបាលព្រៃឈើ ហើយក៏គ្មាននរណាម្នាក់ហ៊ានចេញប័ណ្ណកម្មសិទ្ធិឲ្យដែរ លោកក៏ឆ្ងល់ដែរថា បើជាដីបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋ ហេតុម្ដេច ក៏បានជាមានប័ណ្ណកម្មសិទ្ធិលើដីនោះវិញ ?

ប្រធានមន្ទីកសិក្មខេត្ត បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីជនខិលខូច រំលោភបំពានលើដីព្រៃបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋ ដែលមានប្រមាណជាង ១០០០ ហិកតា នៅក្នុងឃុំប្រស្និប ស្រុករលាប្អៀរ ដែលមានចំនួន ៣ភូមិ លោកនឹងមិនលើកលែងឡើយ ហើយលោកនិងអនុវត្តតាមច្បាប់។

ប្រធានមន្ទីរអធិការកិច្ចលោក សោម សុជាតិតា ទទួលបទបញ្ជាពីអភិបាលខេត្ត ក្នុងការចុះស្រាវជ្រាវលើករណីនេះ បានបញ្ជាក់ថា ផ្ទៃដីដែលគេបានឈូសឆាយក្រោមលេសលើកជាផ្លូវមានប្រមាណជា៥០ហិកតា នៅក្នុងតំបន់នោះ គឺសុទ្ធតែជាព្រៃ ដែលជាដីបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋ មិនឃើញមានដីអាស្រ័យផលរបស់ប្រជាពលរដ្ឋនោះឡើយ ហើយលោកនឹងបន្តស្រាវជ្រាវ ដើម្បីប្រមូលដីទាំងនោះមកទុកជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ។

សូមរំឭកថា ដីព្រៃបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋ មួយចំនួនកំពុងរងការរំលោភបំពាន ប្រមាណជាង៤០០ហិកតា លើផ្ទៃដីបម្រុងទុក១០០០ហិកតា  នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានរងការឈូសឆាយយកធ្វើជាកម្មសិទ្ធិរបស់ឈ្មួញជារើយៗ មានក្រុមឈ្មួញដីខិលខូចមួយចំនួនតូច តែងតែបង្កព្យុះភ្លៀង ខិតខំរិះរកគ្រប់មធ្យោបាយ លួចរំលោភដីរបស់រដ្ឋទុកលក់បន្តអោយទៅឈ្មួញដីធំៗចូលមកទិញ។

ជាក់ស្តែង កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ ក្រុមអ្នកសារព័ត៌មាន បានប្រទះឃើញគ្រឿងចក្រកំពុងធ្វើសកម្មភាពឈូសឆាយ និងរំលោភបំពានយកដីព្រៃសហគមន៍ ស្ថិតក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ដោយក្រុមឈ្មួញដីប្រើរូបភាព ក្រោមលេសធ្វើផ្លូវ។

ដីព្រៃសហគមន៍នៅចំណុចនោះ មានប្រមាណជាង១០០០ ហិកតា ស្ថិតនៅក្នុង៣ភូមិ(ភូមិត្រពាំងពិល, ភូមិប្រស្និប, ភូមិសាអង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង) ហើយក៏ជាដីដែលជាចំណីអារម្មណ៍យ៉ាងខ្លាំងរបស់ក្រុមជនខិលខូចមួយក្ដាប់តូច។

ករណីនេះប្រមុខរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ នឹងអាជ្ញាធរខេត្ត គួរតែត្រួតពិនិត្យស្រាវជ្រាវ និងទប់ស្កាត់ វែកមុខរកជនល្មើសក្រោយខ្នង យកមកផ្តន្ទាទោសអោយបានទាន់ពេលវេលាបើមិនអ៊ីចឹងទេខ្ទេចខ្ទីអស់ហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post