header ads

Sponsor

បាត់ដំបង៖ រហូតមកដល់ពេលនេះ វេលាម៉ោងប្រមាណ​១៨និង​៣០​នាទីមុននេះបន្តិច ថ្ងៃពុធ ៧ កើត ខែ ស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស២៥៦​៣ ត្រូវនឹងថ្ងៃទី៧ ខែ សីហា ឆ្នាំ២០១៩ បុរសឈ្មោះសិន បូរ៉ាភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភូមិទួលឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលជាជនរងគ្រោះជាប់កៀបក្នុងរូងភ្នំរយៈពេល០៣ថ្ងៃហើយ រហូតមកទល់ម៉ោងនេះជនរងគ្រោះត្រូវបានជួយសង្រ្គោះឲ្យរួចផុតពីគ្រោះថ្នាក់ហើយ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី ០៣ខែ សីហា ឆ្នាំ ២០១៩ បុរសឈ្មោះ សិន បូរ៉ា បានចេញពីផ្ទះទៅរកកើបអាចមន៍ប្រចៀវនៅក្នុងរូងភ្នំមួយឈ្មោះ (ភ្នំហុងទឹក )ស្ថិតនៅភូមិ ហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់​ដំ​បង ។ នៅពេលដែលបុរសរូបនេះចាកចេញទៅ ក៏បាត់ដំណឹងរហូតព្រោះពេលចាក ចេញទៅ​នោះបុរសរូបនេះមិនបានប្រាប់ប្រពន្ឋកូនឬក្រុមគ្រួសារបានដឹងនោះទេ ហើយនៅពេលដែល​មិននឃើញបុរសរូបនេះវិលត្រឡប់ មកលំនៅ​ដ្ឋានវិញ ក្រុមគ្រួសារ និងអ្នកជិតខាងបានស្វះ​ស្វែងដើររក តែមិនបានជួបប្រទះបុរសនេះសោះ រហូតដល់យប់ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៩ ទើបបានប្រទះឃើញបុរសរូបនេះ កៀបជាប់នៅក្នុងរូបភ្នំខាងលើ ហើយសកម្មភាពជួយសង្រ្គោះបានចាប់ផ្តើមអនុវត្តនៅវេលាព្រឹកព្រលឹមថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៩នេះ ។

សូមបញ្ជាក់ថា ក្នុងសកម្មភាពជួយសង្រ្គោះ​នេះ មានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង ព្រមទាំងកងកម្លាំងខេម​រភូមិន្ទ អាវុធហត្ថ សមត្ថកិច្ចពាក់ព័ន្ឋ និងប្រជាពល​រដ្ឋនៅមូលដ្ឋានផងដែរ ។

នេះគឺជាបញ្ហាថ្មីមួយទៀតដែលជាបន្ទុករបស់សមត្ថកិច្ច នគរបាល​មូល​ដ្ឋាន ក្នុង ការណែនាំផ្សព្វ​ផ្សាយដល់ប្រជាពល​រដ្ឋនៅមូលដ្ឋានបាន​យល់ដឹងអំពីគ្រោះថ្នាក់ និងផលវិបាកនៃការចេញ ចូលទៅក្នុងល្អាងឬរូងភ្នំ ដែល មានក្នុងមូលដ្នឋាខ្វះការប្រុងប្រយ័ត្នជាហេតុនាំបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ ៕

(រូបភាពនគរ​បាលស្រុកភ្នំព្រឹកនិងFBក្រុមការងារប្រតិកម្មរហ័ស)

ក្នុងប្រតិបត្តិការនេះ ក្រុមសង្រ្គោះពិសេស ៧១១ ក៏បានទៅដល់ទីតាំងរូងថ្ម ភ្នំហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងដែរ ដែលដឹកនាំបញ្ជាដោយឯកឧត្ដម ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post