header ads

Sponsor

ភ្នំពេញៈ សំឡេងផ្ទុះគ្រាប់បែកមួយគ្រាប់ បានផ្ទុះឡើង ធ្វើឲ្យផ្អើ​លប្រជាពលរដ្ឋ ភ្ញាក់ពីដំណេក  ចោមរោមមើលពេញមុខខុនដូ បន្ទាប់ពីមានជនសង្ស័យ បានបោកគ្រាប់បែក១គ្រាប់ បណ្តាលឲ្យ​ខូចខាតរថយន្ត Highlander មួយគ្រឿង និងជញ្ជាំងខុនដូ ផ្អើលដល់សមត្ថកិច្ចចុះពិនិត្យមើ​លទាំងរំលងអធា្រត្រ។

ករណី​ផ្ទុះគ្រាប់បែកនេះ បានកើតឡើ​ងកាលពីវេលាម៉ោង២៖៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែសីហា  ឆ្នាំ២០១៩  នៅមុខផ្ទះលេខ៦ ផ្លូវលេខ៣១២  ស្ថិតក្នុងសង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន  រាជធានីភ្នំពេញ ។

តាមសន្តិសុខដែលយាមនៅខុនដូក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈរូបគាត់កំពុងដេកយាមជាប់ច្រកទ្វារខុនដូ ស្រាប់តែមានឮសំឡេ​ងផ្ទុះមួយគ្រាប់ នៅលើផ្លូវមុខខុនដូរ ពេលនោះគាត់ចេញមកមើលឃើញមានតែផ្សែង ដោយសង្ស័យមានជនមិនស្គាល់មុខបោកគ្រាប់បែក។

ករណីនោះផងដែរ ធ្វើអោយរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង ដែលនៅក្បែរបែកកញ្ចក់ម្ខាង និងរបងខុនដូ រងការខូចខាតស្នាមអំបែងគ្រាប់ ខ្ទាតត្រូវ តែហេតុការណ៍នេះ មិនមានមនុស្សរងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងធ្វើការពិនិត្យជាក់ស្តែង ដើម្បីបើកការស្រាវជ្រាវរកមុខជនបង្ក យកមកផ្តន្ទាទោសតាមច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post