header ads

Sponsor

ភ្នំពេញៈ ក្រោយពីមានសំរាមនៅកម្ពុជា កើនឡើងឥតឈប់ឈរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកទឹកចិត្តឲ្យភាគី ពាក់ព័ន្ធធ្វើការកែច្នៃសំរាម ដើម្បីផលិតថាមពលអគ្គិសនីបន្ថែមទៀត ជាពិសេសចូលរួមការពារបរិស្ថាន និងដោះស្រាយបញ្ហាសំរាមនៅទីលានចាក់សំរាមផងដែរ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី កាលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ សម្ដេចតេជោមានប្រសាសន៍ថា លើកទឹកចិត្តឲ្យមានការកែច្នៃសំរាមក្នុងស្រុក ដើម្បីផលិតជាថាមពលអគ្គិសនីបន្ថែមទៀត ក្នុងការចូលរួមការពារបរិស្ថាន និងដោះស្រាយបញ្ហាសំរាមក៏ដូចជាទីលានចាក់សំរាម ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ” 

សម្ដេចបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតដាច់ខាតឲ្យមានការនាំចូលសំរាមពីបរទេស ដើម្បីកែច្នៃ ឬក៏ផលិតជាថាមពលអគ្គិសនីឡើយ។

ក្នុងឱកាសនោះដែរ នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្តាំសួរសុខទុក្ខមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ជាពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុង ឈរជើងតាមខ្សែបន្ទាត់ព្រំដែន តាមបណ្តាកោះក្នុងដែនសមុទ្រកម្ពុជា និងប្រចាំការនៅតាមគ្រប់ទីកន្លែងដែលតែងតែខិតខំ ថែរក្សាការពារសន្តិភាពនិងបូរណភាពទឹកដីជាតិមាតុភូមិ ដោយឥតងាករេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post