
ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឆ្មក់បង្ក្រាបទីតាំងខុនដូមួយកន្លែង យីហោ "អិន ថិន២៨" កាលវេលាម៉ោង២៖៣០នាទីយប់ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ឃាត់ខ្លួនមនុស្ស១០នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ថ្នាំក្រវី)។ ទីតាំងខុនដូនេះ ស្ថិតតាមបណ្ដោយផ្លូវកែវចិន្ដា ជួរមាត់ទន្លេ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រត្តិបត្តិការនេះ ដឹកនាំដោយលោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន១០នាក់ និងដហូតថ្នាំគ្រវី ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន។
ជនសង្ស័យទាំង១០នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកតាមរថយន្តយកទៅសួរនាំបន្តការិយាល័យ ដើម្បីចាត់ការតាមផ្លូវច្បាប់៕







