
ភ្នំពេញ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងបើកកិច្ចប្រជុំប្រចាំឆមាស នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ស្អែកនេះហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងមានការចូលរួមប្រជុំតាមរយៈ video conference ផងដែរ។
ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅវិល្លាម ប្រតិភូគណបក្សខ្មែរក្រោក ថា ថ្ងៃស្អែកនេះកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ក្រោមអធិបតីភាពរបស់សម្ដេចនាយករដ្ឋមន្ត្រីមកដល់ហេីយ វាជាថ្ងៃដែលប្រតិភូគណបក្សខ្មែរក្រោកលាតត្រដាងការពិតចំចំរួមទាំងភស្តុតាងដែលពាក់ព័ន្ធភាពអសកម្មរបស់មន្ត្រីខូច ការបំពានអំណាច ការជិះជាន់នានា ចំពោះមុខសម្ដេចតេជោផ្ទាល់ ថ្ងៃស្អែកនឹងមានវត្តមានឈ្មោះមន្ត្រីមួយចំនួន ដែលយេីងខ្ញុំបានរកឃេីញកន្លងមកដែលនឹងលាតត្រដាងលេីតុនៃកិច្ចប្រជុំនោះ ។
ក្នុងបុព្វហេតុណាក៏ដោយ ខ្មែរក្រោកនឹងប្រយុទ្ធការពារផលប្រយោជន៍ពលរដ្ឋជាទីស្រលាញ់អោយអស់ពីលទ្ធភាព ។
