header ads

Sponsor

ភ្នំពេញ ៖ កាលពីវេលាម៉ោង ៨ ថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០១៩​ ស្រ្តីមានផ្ទៃពោះម្នាក់​ បានសំណូមពរឱ្យសារព័ត៌មានជួយផ្សាយ​ ជុំវិញរឿងរ៉ាវ​ ដែលលោកគ្រូពេទ្យម្នាក់​ ក្នុងមន្ទីរពេទ្យ​ ករុណា​ ពេទ្យ​ តាមបណ្តោយផ្លូវលំ​ ម្តុំផ្សារតូច​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​​ រាជធានីភ្នំពេញ​ បៀតបៀនលើអ្នកជំងឺ និងចាក់ថ្នាំដោយមិនមានការសួរនាំ ព្រមព្រៀងពីអ្នកជំងឺ។

បើតាមការរៀបរាប់របស់អ្នកជំងឺខាងលើបានឲ្យដឹងថា គាត់មកពិនិត្យសុខភាពខណៈដែលមានផ្ទៃពោះ  ហើយគាត់មិនសូវមានលុយទេ គឺបាននិយាយ​ចរចា​តម្លៃ​​នឹង​ពេទ្យ​ខាងលើ​ត្រឹម ៤០ ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែ ពេទ្យ​ពុំបាន​ធ្វើតាម​ការព្រមព្រៀង​នេះ​ទេ ដោយបាន​ចាក់​ថ្នាំ​លើសចំនួនដែលព្រងព្រៀង ហើយ​ប្រសិនបើ​ចង់​ចាក់​ថ្នាំអី​បន្តទៀត ត្រូវតែ​សួរនាំ​គាត់​ជា​ម្តាយ​អ្នកជំងឺផង ស្រាប់តែ​ពេទ្យ​បាន​ប្រើ​ពាក្យសម្តី​មើលងាយ​ដ៏​អសុរ​ស មិន​សម​នឹង​ឈ្មោះ​មន្ទីរពេទ្យ​របស់ខ្លួន «​ករុណា ពេទ្យ​» យ៉ាង​ដូច្នេះ​ថា​៖ «​ឥឡូវ មាន​សៀវភៅ​គ្រួសារ​អត់ មាន​ម៉ូតូ​បញ្ចាំ​អត់ ឥឡូវ ផ្ទះ​នៅឯណា (​ផ្ទះជួល​គេ ឬ ផ្ទះ​ខ្លួនឯង​) ឥឡូវ​ត្រូវ​បញ្ជាក់​ការងារ​ទុក​នៅ​ហ្នឹង ហើយ​បើ​អត់​ទេ ទាំង​ប្តី ទាំង​ប្រពន្ធ​គឺ​ត្រូវតែ​នៅ​ហ្នឹង ធ្វើការ​នៅ​ហ្នឹង ដើម្បី​កាត់លុយ​…..» ។

មិនតែប៉ុននោះពេលកំពុងពិនិត្យអ្នកជំងឺឆ្ងល់សួរថាចុះហេតុអីបានត្រូវយកដៃលូកប្រដាប់ភេទគាត់ដល់ទៅបីដង? អ្នកជំងឺស្នើឲ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធជួយ​ រក​យុត្តិធម៌អោយរូបគាត់ផង​ ។

 

ទស្សនាវីដេអូរៀបរាប់របស់អ្នកជំងឺខាងក្រោម៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post