header ads

Sponsor

កំពង់ចាមៈ បន្ទាប់ពីទទួលបានដំណឹងភ្លាមថា មានសិស្សចំនួន ២នាក់ ដែលជាបេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិ  ១-ឈ្មោះ វេត ស្រីអ៊ាង ២-ឈ្មោះ យ៉េត សុខខេង អ្នកទាំងពីរ រស់នៅ ក្នុង ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់  ខេត្តកំពង់ចាម  រៀននៅវិទ្យាល័យមេសរជ្រៃ ដែលកំពុងប្រឡងនៅមណ្ឌលបឋមសិក្សាឧត្តរក្រុងកំពង់ចាម ដោយមានស្ថានភាពលំបាកជួបការខ្វះខាតផងនោះ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៩នេះ លោក អ៊ុន ចាន់ដា  អភិបាលខេត្តកំពង់ចាម បានយកថវិកាចំនួន៨០ម៉ឺនរៀលទៅជូនប្អូនស្រី ដែលជាសិស្សមកប្រឡងនៅមណ្ឌលឧត្តរ ដោយគាត់មកប្រលងនេះ មិនមានលុយកាក់សម្រាប់​ញុំាបាយ  ឬក៏ចាយវាយអ្វីឡើយ ហើយម្តាយគាត់កំពុងធ្វើការវះកាត់នៅមន្ទីរពេទ្យទៀតផង។

លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់ប្អូនៗ ទាំងពីរនាក់ ត្រូវខិតខំប្រឡងអោយបានជាប់ជាស្ថាពរក្នុងការប្រលងនេះ។ លោក ក៏បានបញ្ជាក់បន្ថែមទៀតថា ប្រសិនបើបេក្ខនារីទាំងពីរ មានបញ្ហាទុក្ខលំបាកសូមទំនាក់ទំនងមករូបលោកផ្ទាល់ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post