header ads

Sponsor

ក្រុងព្រះសីហនុ៖ បើតាមឯកឧត្តមវិល្លាមបានឲ្យដឹង នៅព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៩នេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោកបានចុះសិក្សាករណីបន្ទាន់មួយនៅក្រុងព្រះសីហនុ តបតាមពាក្យបណ្ដឹងរបស់ អង្គការ AOG ដែលបានអះអាងថាក្រសួងសង្គមកិច្ចប្រេីល្បិចទុច្ចរិត ដេីម្បីបញ្ឆោតឲ្យគាត់ជាជនជាតិបរទេសចុះហត្ថលេខាលេីឯកសាអក្សរខ្មែរទាំងគាត់មិនចេះអានភាសាខ្មែរ ដេីម្បីផ្ដល់ដីសាលា Hope នៅក្រុងព្រះសីហនុអោយក្រសួង ខណៈដែលដីជាង១ហិចតានោះអង្គការបានដោះដូរជាទឹកប្រាក់ពីពលរដ្ឋជាង២០ឆ្នាំមកហេីយ ករណីនេះនាយកសាលា លោកគ្រូអ្នកគ្រូ បានអះអាងថា សាលានេះមានអាយុ ២០ឆ្នាំហេីយ បណ្ដុះបណ្ដាលសិស្សក្រីក្រសរុបប្រមាណ៧ម៉ឺននាក់ និងចិញ្ចឹមកុមារកំព្រាបានរាប់ម៉ឺននាក់មកហេីយ ស្រាប់តែក្រសួងទាមទាររឹបអូសយកដីសាលាយកជាដីរដ្ឋ តែយ៉ាងណាមិញដំណឹងពេញក្រុងព្រះសីហនុអះអាងថាដីសាលានោះមានគេលួចលក់រហូតមានប្លង់ទៀតទៅហេីយ បេីដីរដ្ឋម្ដេចលក់ឲ្យឯកជន នៅពេលអង្គការ AOG និង ថ្នាក់ដឹកនាំសាលាក្ដីសង្ឃឹម សម្រេចប្ដឹងមកសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្រោយមកស្រាប់តែ អនុប្រធានមន្ទីសង្គមកិច្ច បានយកលុយ៤ម៉ឺនដុល្លារមកសូកប៉ាន់នាយកសាលា កុំឲ្យប្ដឹងតវ៉ា ផ្សព្វផ្សាយព័ត៌មាន ថែមទៀតផង ដេីម្បីកុំឲ្យមហាជនដឹងថាដីសាលានេះគេគប់គិតលក់ឲ្យឯកជន ជាពិសេសចង់បិទរឿងនេះមិនឲ្យសមាជិកឧត្តមក្រុមប្រឹក្សាបានដឹង ។

ករណីដ៏រសើបនេះ យេីងខ្ញុំបានទទួល ភស្តុតាងប្រព្រឹត្តអំពេីពុករលួយរបស់អនុប្រធានមន្ទីរសង្គមកិច្ចជា Voice Record . ទទួលបានឯកសារបទដ្ឋានគតិយុត្តិគ្រប់គ្រាន់ដែលពាក់ព័ន្ធភាពមិនប្រក្រតី អំពេីទុច្ចរឹត អំពេីពុករលួយ ដេីម្បីកសាងសំណុំរឿងគោរពបញ្ជូនទៅសម្ដេចតេជោឲ្យលោកពិនិត្យនិងផ្ដល់កិច្ចអន្តរាគមន៍ដល់សាលាអង្គការមួយដែលចូលរួមលេីកស្ទួយវិស័យអប់រំលក្ខណៈមនុស្សធម៌នៅកម្ពុជា ។

ឯកឧត្តមបានបន្ថែមឲ្យដឹងថា ជាក្រៅផ្លូវការ ខ្ញុំបាទវាយតម្លៃថា វាជារឿងអាក្រក់បំផុត ដែលឃ្លានសូម្បីដីសាលា និងដីកុមារកំព្រា យកទៅបំប្លែងលក់ឲ្យឯកជន ។ មិនថាប្រេីប្រាស់លទ្ធភាពប៉ុណ្ណាខ្ញុំបាទនឹងប្រឹងប្រែងឲ្យអស់លទ្ធភាពលេីការងារមួយនេះ ! ក្រសួងថាដីរបស់រដ្ឋ ចុះបេីជាដីរដ្ឋទុកអោយសាលាទៅ គ្នាយកចិញ្ចឹមក្មេងកំព្រា ហេីយបង្រៀនសិស្សទេតេី ចំណេញខ្មែរតេី មានខាតស្អី ។ ចុះបេីថាដីរដ្ឋម៉េចល្បីថាមានប្លង់លក់ឲ្យឈ្មួញ ? បេីជាដីរដ្ឋ រដ្ឋមានលុយមកសូកគេ៤ម៉ឺនបែបហ្នឹងឬ ?

វីដេអូផ្សាយផ្ទាល់ ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post