header ads

Sponsor

សៀមរាបៈ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទនារដូវហាមឃាត់នៅចំណុចអូរប្រតប់ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប  ដោយបាន​ដកហូតឧបករណ៍បរ ២៥ឡុក សាច់រ៉ាវប្រមាណ៣២០០ម៉ែត្រ ចម្រឹងប្រមាណ១៥២០ដើម ប្រលែងកូនត្រីប្រមាណ៥៥គីឡូក្រាម។

លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារចម្រុះបានបន្តចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចអូរប្រតប់ ឃុំកែវពណ៌ ស្រុកពួក។ ក្នុងការចុះបង្ក្រាបនេះ មានការចូលរួមពីមន្ត្រីមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ៣រូប កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ៦រូប មន្ត្រីបរិស្ថាន១១រូប សហគមន៍២រូប ប្រជាការពារ៣រូប ប្រើប្រាស់កាណូត៤គ្រឿង។

លោកបន្តថា ជាមួយនឹងការចុះបង្រ្កាបនេះ ក្រុមការងារបានដកហូតឧបករណ៍បរ ២៥ឡុក សាច់រ៉ាវប្រមាណ៣២០០ម៉ែត្រ ចម្រឹងប្រមាណ១៥២០ដើម ប្រលែងកូនត្រីប្រមាណ៥៥គីឡូក្រាម។

អាជ្ញាធរខេត្ត សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទទាំងអស់សូមកុំនេសាទក្នុងរដូវបិទនេសាទ និងកុំនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់។

ទោះជាយ៉ាងនេះក្តី មហាជននិយាយថា បទល្មើសនេសាទកើតមានពេញបន្ទុកនៅតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិសាស្ត្រេ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប,ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម,ឃុំមាត់ខ្លា ស្រុកជីក្រែង នៃខេត្តសៀមរាប។ មហាជនស្នើឲ្យសមត្ថកិច្ចចុះបង្ក្រាបនៅក្នុងតំបន់ខាងលើនេះផង ព្រោះអ្នកនេសាទខ្លះ បានបង់លុយឲ្យសមត្ថកិច្ចជំនាញខ្លះជាថ្នូរនិងការមិនបង្ក្រាបបទល្មើសទាំងនោះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post