Sponsor

ព្រះវិហារៈ កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលស្រុកជាំក្សាន្ត បានចាប់ខ្លួនបុរសជាឪពុកចុងម្នាក់ បន្ទាប់ពីទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ ក្នុងករណីចាប់រំលោភកូនស្រី អាយុ៩ឆ្នាំ (កូនចុង) បណ្តាលអោយរបួសប្រដាប់ភេទធ្ងន់ធ្ងរ ។

ឪពុកចុងចិត្តតិរច្ឆានរូបនេះ ឈ្មោះ មិន ភារៈ អាយុ៣៥ឆ្នាំ មុខរបរកសិករ ចំណែកកុមារីរងគ្រោះមានអាយុ៩ឆ្នាំ ជាសិស្ស រស់នៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុកុមារីរងគ្រោះ កំពុងលេងនៅមុខផ្ទះ ស្របពេលនោះឪពុកចុង ដែលកំពុងធ្វើការងារនៅក្រោយផ្ទះ ក៏បានស្រែកហៅក្មេងស្រីឱ្យទៅជួប និងធ្វើសកម្មភាពចាប់រំលោភតែម្តង រហូតមានឈាមដក់ជោគស្មៅ នៅកន្លែងកើតហេតុផងដែរ។ ដោយម្តាយឃើញអាការៈកូនស្រី មាន​សភាពស្លេកស្លាំង ក៏នាំកូនស្រីទៅមន្ទីរពេទ្យ ដើម្បីពិនិត្យ ពេលនោះកូនស្រី បាននិយាយប្រាប់ម្តាយពីសកម្មភាព ដែលឪពុកចុងបានចាប់ខ្លួនរំលោភ។

បន្ទាប់មកម្តាយក្មេងស្រី ក៏បានមកប្តឹងសមត្ថកិច្ចភ្លាមៗ ហើយឈានទៅដល់ការឃាត់ខ្លួនជនសង្សយ័រូបនោះតែម្តង ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារចាត់ការបន្តតាមច្បាប់ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor