header ads

Sponsor

យោងតាមគណនី Facebook បងស្រី « Mam Somaly» សកម្មជនការពារសិទ្ធិមនុស្ស បានបង្ហោះ ពីរឿងដ៍ឈឺចាប់មួយបានកើតឡើងទៅលើក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ត្រូវបានឪពុកចុងរំលោភ រហូតមានផ្ទៃពោះ៦ខែ ខណៈ ម្តាយក៏មានផ្ទៃពោះគ្រប់ខែដូចគ្នា​.. ។

ក្នុងនោះ បងស្រី « Mam Somaly» បានលើកឡើងទាំងស្រុងថា ៖ រកពាក្យនិយាយមិនចេញទេលោកអេីយ ក្មេងស្រីទេីបតែអាយុ១២ឆ្នាំសោះ ត្រូវឪពុកចុងតិរិឆ្ឆានចាប់រំលោភរហូតដល់មានផ្ទៃពោះ ៦ខែ រីឯម្តាយក៏ត្រូវពរពោះជិតគ្រប់ខែដូចគ្នា​។ ស្តាប់ការរៀបរាប់របស់បងប្រុសនាង ដែលទេីបតែអាយុជាងម្ភៃឆ្នាំ ដោយទប់ទឹកភ្នែកមិនបាន កូនប្រុសដែលជាបង សុខចិត្តដេីរធ្វេីការសុីឈ្នួលគេរហូតដល់ប្រទេសជិតខាង ដេីម្បីយកលុយមកចិញ្ចឹមម្តាយនឹងប្អូនស្រីទាំងពីរ ខ្លួនសុខចិត្តហត់ ខាំមាត់សង្កត់ចិត្តទោះលំបាកក៏មិនហាននិយាយ សុំតែម្យ៉ាងគឺម្តាយនឹងប្អូនបានសុខ ឯប្អូនស្រីវិញស្រលាញ់បងប្រុស សុខចិត្តខាំមាត់សង្កត់ចិត្តទ្រាំអោយតិរិឆ្ឆាននោះរំលោភ យ៉ាងយូរ រហូតដល់មានផ្ទៃពោះ៦ខែ ដោយតិរិឆ្ឆានោះគំរាមសម្លាប់បងប្រុសនាង នាងថាខ្ញុំស្រលាញ់អាបងខ្ញុំណាស់គាត់សុខចិត្តលះបង់ការសិក្សាដេីរសុីឈ្នួលគេតាំងពីរពុកបង្កេីតខ្ញុំស្លាប់ទៅ គ្រប់យ៉ាងអាបងធ្វេីដេីម្បីខ្ញុំ នឹងគ្រួសារ ចំណែកនាងតូចពៅក៏ត្រូវឪពុកចុងប៉ុនប៉ងរំលោភដែរ តែនាងគេចផុតពីបិសាចតណ្ហានោះ។ បងប្អូនអេីយនាងខ្ញុំសរសេរមិនចេញទេ ហេតុអុីបានជាខ្ញុំសុខចិត្តអោយអ្នកជេរខ្ញុំ នេះហេីយរូបភាពស្រេីបស្រាល រួមនិងស្រា ឈឺណាស់ អ្នកយល់ទេអារម្មណ៍មួយនេះ ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post