header ads

Sponsor

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស 2563 ត្រូវនឹង ទី១០ ខែ សីហា ឆ្នាំ ២០១៩ គណបក្សខែ្មរក្រោក បានប្រារព្ធពិធី សមាជវិសាមញ្ញ ក្រោមអធិបតីភាព របស់ ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន គណបក្សខ្មែរក្រោក និងសមាជិកសមាជិកាគណបក្សប្រមាណ ២០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។

ក្នុងឱកាសនេះ បញ្ហាជាច្រើនដែលទទួលបានការគាបសង្កត់ពីអ្នកមានអំណាចធ្វើបាប និងរំលោភបំពាន ត្រូវបានពលរដ្ឋលើកឡើងទៅកាន់វេទិកានេះ។

បើតាមឯកឧត្តមវិល្លាម ដែលជាប្រធានគណបក្សនេះបានឲ្យដឹងថា កម្មវិធីនេះមិនត្រឹមតែជាការជួបជុំគ្នាស្ដាប់នៅលទ្ធផលរបាយការណ៍នយោបាយរបស់បក្សនៅឆ្នាំ ២០១៨ / ២០១៩ ហេីយកំណត់ទិសដៅនយោបាយសម្រាប់ឆ្នាំ ២០២០  វាក៏ជាថ្ងៃដែលខ្មែរក្រោក បោះឆ្នោតទទួលស្គាល់ជាផ្លូវការចំពោះ យុទ្ធមិត្ត ថ្មីៗបន្ថែមទៀត ដេីម្បីប្រកៀកស្មា ចាប់ដៃគ្នា ក្នុងបេសកកម្ម នៅជាមួយពលរដ្ឋ បំរេីពលរដ្ឋ ដេីម្បីពលរដ្ឋ របស់ពួកយីង ។ មានតែពាក្យថាយុទ្ធមិត្តទេ ទេីបសាកសមបំផុតសម្រាប់ខ្មែរក្រោក មិនថាមានភ្លៀងផ្គរព្យុះឬឧបសគ្គប៉ុណ្ណាខ្មែរក្រោកត្រូវដាក់លក្ខខ័ណ្ឌម៉ឺងម៉ាត់របស់ខ្លួនជាលក្ខណៈក្រុមនយោបាយថ្មីមួយដោយឈរលេីភាពដាច់ខាតថា «បក្សយេីងធ្វេីនយោបាយដេីម្បីប្រាថ្នារកក្ដីសុខជូនពលរដ្ឋជាធំ ផលប្រយោជន៍ជាតិជាធំ មិនមែនឈ្លោះលាបពណ៌ជាមួយខ្មែរគ្នាឯងដណ្ដេីមអំណាចជាធំនោះទេ» ។

លោកបានឲ្យដឹងទៀតថា មិនថានៅទីណាកន្លែងណា លះបង់អ្វី វត្តមានរបស់ខ្មែរក្រោក ជាវត្តមាននៃអ្នកបំរេីដ៏ស្មោះត្រង់របស់ពលរដ្ឋជានិច្ច ។ បំរេីបានល្អប៉ុណ្ណាក៏មិនមែនជាបញ្ហានោះដែរ តែត្រូវខិតខំអោយអស់ពីលទ្ធភាព ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post