header ads

Sponsor

ក្រុងព្រះសីហនុ៖ ថាក្មេងកំព្រាទៅ គ្នាក្រ អត់ម្ដាយឪពុក បានគ្នាទៅជ្រកក្រោមដំបូលអង្គការ ចុះអស់លោកវាក្ររហាមប៉ុណ្ណាទៅបានឃ្លានទាំងដីរបស់ក្មេងកំព្រាទៀតនេះ ? គ្នាសល់តែប៉ុណ្ណឹងដេីម្បីជ្រក ម្ដេចក៏គ្មានសតិជាមនុស្សសោះអ៊ីចឹង?

នេះជាការលើកឡើងរបស់ឯកឧត្តមវិល្លាម ប្រធានគណបក្សខ្មែរក្រោក បន្ទាប់ពីបានចុះសិក្សា ករណីបន្ទាន់មួយនៅក្រុងព្រះសីហនុ តបតាមពាក្យបណ្ដឹងរបស់ អង្គការ AOG ដែលបានអះអាងថាក្រសួងសង្គមកិច្ចប្រេីល្បិចទុច្ចរិត ដេីម្បីបញ្ឆោតឲ្យគាត់ជាជនជាតិបរទេសចុះហត្ថលេខាលេីឯកសាអក្សរខ្មែរទាំងគាត់មិនចេះអានភាសាខ្មែរ ដេីម្បីផ្ដល់ដីសាលា Hope នៅក្រុងព្រះសីហនុអោយក្រសួង ខណៈដែលដីជាង១ហិចតានោះអង្គការបានដោះដូរជាទឹកប្រាក់ពីពលរដ្ឋជាង២០ឆ្នាំមកហេីយ។

ឯកឧត្តមលើកឡើងទៀតថា បរទេសខំរកលុយមកបង្កេីតអង្គការ បង្រៀនសិស្សអត់យកប្រាក់ ចិញ្ចឹមកុមារកំព្រា ហេីយយកទាំងលុយជួយដល់វិស័យអប់រំរបស់រដ្ឋទៀត សាលាក្ដីសង្ឃឹមនេះបានបង្រៀនសិស្សរាប់ម៉ឺននាក់មកហេីយ ចិញ្ចឹមក្មេងកំព្រាបានរាប់ម៉ឺននាក់មកហេីយ ២០ឆ្នាំនេះ ខ្ញុំខ្មាសគេជំនួសអស់លោកណាស់ អស់លោកប្រុងលក់មុខខ្មែរលេីឆាកអន្តរជាតិទៀត។

ប្រសិនជាដីរដ្ឋបានប្រេីប្រាស់មានប្រយោជន៍សម្រាប់សង្គមជាតិសោះវាខាតស្អី មានអ្នកយកលុយទៅសូកគេកុំអោយគេនិយាយ ខ្លាចបែកធ្លាយ ខ្លាចគេដឹង កាលពីដីថោកជាដីអង្គការ ដល់ដីថ្លៃក្លាយជាដីរដ្ឋ ។ ក្នុងល័ក្ខខ័ណ្ឌចំណេញដល់សង្គមខ្ញុំជឿថារដ្ឋាភិបាលលោកមិនគិតដូចអស់លោកទេ បេីគិតដូចអស់លោកកន្លែងណាក៏ដីរដ្ឋដែរ ម៉េចប្រុងដេញមនុស្សទាំងអស់ឲ្យនៅលេីមេឃឬយ៉ាងម៉េច ?

ដីមួយចង្អាមក៏វាមានតម្លៃដែរបេីដីនោះក្លាយជាទីតាំងផ្ដល់ចំណេះដឹង និងធ្វេីមនុស្សធម៌ ដីមួយលានគីឡូមែត្រក៏វាថោកទាបដែរបេីដីនោះផ្ដល់ទីតាំងជាបនល្បែងកាស៊ីណូបងតូចបងធំ។

លោកគ្រូអ្នកគ្រូសាលាក្ដីសង្ឃឹមជាទីរាប់អាន សិស្សានុសិស្ស និងក្មួយៗជាទីស្រលាញ់ ដរាបមានវត្តមានខ្ញុំនៅ ខ្ញុំនឹងនៅជាមួយអ្នកទាំងអស់គ្នា ។ គឺខ្ញុំការពារភាពមនុស្សធម៌ និងការផ្ដល់ចំនេះដឹងដល់កុមារ ដេីម្បីអោយពួកគេមានចំណេះ កុំឲ្យក្លាយជាមនុស្សល្ងង់ខ្លៅដូចអ្នកខ្លះដែល ចិត្តខ្មៅឃ្លានសូម្បីទីតាំងមនុស្សធម៌ដែលជាមជ្ឈមណ្ឌលកុមារកំព្រា។

វីដេអូផ្សាយផ្ទាល់ ៖

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post