header ads

Sponsor

ភ្នំពេញៈ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរខណ្ឌមានជ័យដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានចុះមកបិទទីតាំងស្តុកខ្សាច់របស់ឈ្មោះ ថុង គឹមហេង ស្ថិតនៅបណ្ដោយមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការចុះបិទអាជីវកម្មខាងលើ ក្រោយពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ បានចេញលិខិតមួយជូនអភិបាលខណ្ឌមានជ័យ ឲ្យចុះបិទអាជីវកម្ម ស្តុកខ្សាច់នេះ ព្រោះគ្មានលិខិតអនុញ្ញាត និងដឹកខ្សាច់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ នាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានណែនាំដល់ម្ចាស់ទីតាំងថា ៖

ទី១ ៖ ហាមមិនឲ្យរថយន្តដឹក ខ្សាច់ ដឹកដី នឹងដេប៉ូខ្សាច់ ដែលបង្កផលប៉ះពាល់លើផ្លូវ ៦០ម៉ែត្រ មិនអនុញ្ញាតបន្តការដឹកទៀត ចេញជាដាច់ខាត។

ទី២ ៖ ពំនូកខ្សាច់ ដែលគេត្រូវយកចេញឲ្យទាបស្មើដី មិនឲ្យគរខ្ពស់ដូចបច្ចុប្បន្នទៀតឡើយ។

ទី៣៖ ការដ្ឋានត្រូវចាក់សោបិទ តាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងនោះម្ចាស់ទីតាំងឈ្មោះ ថុង គឹមហេង បានយល់ព្រមផ្តិតមេដៃលើសេចក្តីជូនដំណឹង បញ្ឈប់អាជីកម្មតាមការណែនាំរបស់រដ្ឋបាលខណ្ឌមានជ័យផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post