header ads

Sponsor

ភ្នំពេញៈ ប្តីហេងស៊យ បាន​វាយតបលើប្រពន្ធ ដែលមិនបានរៀបការ បណ្ដាលឱ្យរងរបួសស្នាមក្រចកលើ.ក និងស្នាមក្រចកលើផ្ទៃមុខខាងស្ដាំ ហើយ​ត្រូវបាន​កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលផ្សារដេប៉ូទី១ ឃាត់ខ្លួនបានភ្លាមៗ។

ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៦៖៣០នាទីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ ចំណុចក្នុងផ្ទះជួលលេខ០៥ ផ្លូលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ប៉ូលិសផ្សារដេប៉ូទី១ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រស់ សម្បត្តិ ហៅមាន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងចាក់សាក់ ស្នាក់នៅផ្ទះជួលលេខ០៥ ផ្លូលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។ នារីរងគ្រោះឈ្មោះ ព្រឿង ស្រីដា អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងចាក់សាក់ ស្នាក់នៅផ្ទះជួលលេខ០៥ ផ្លូវលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ប៉ូលិស បានឲ្យដឹងទៀតថា កាលពីងំ​ឡុងឆ្នាំ២០១៨ ជនរងគ្រោះ និងជនសង្ស័យ បានស្រឡាញ់គ្នាជាសង្សារ នឹងបាន​រួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធ ដោយមិនបានរៀបការទេ ហើយបានមកជួលផ្ទះលេខ០៥ ផ្លូវលេខ២៥៥ ក្រុមទី២២ ភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បើកហាងចាក់សាក់ជាមួយគ្នា។ លុះមកដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៦៖៣០នាទីល្ងាច ជនសង្ស័យបានយកទូរស័ព្ទប្រពន្ធ​ឆែកFacebook ទើបធ្វើឲ្យ​ប្រពន្ធមានការខឹងសម្បារ ឈានដល់ការប្រើអំពើហិង្សាលើគ្នាតែម្ដង បណ្ដាលឲ្យ​ប្រពន្ធ​រងរបួសស្នាម ស្នាមក្រចកនៅលើផ្ទៃមុខខាងស្ដាំ និងស្នាមក្រចកនៅលើ ក និងស្នាមជាំលើភ្លៅខាងឆ្វេង។

មួយសន្ទុះក្រោយមកជនរងគ្រោះ ក៏បានមកប្ដឹងរាយការណ៍ប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង ក៏ចុះទៅអន្តរាគមន៍ ឃាត់ខ្លួនប្តីហេងស៊យ បញ្ជូនយកមកកាន់ អធិការដ្ឋានខណ្ឌទួលគោក ចាត់ការតាមផ្លូវច្បាប់តែម្ដង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ច បាន​ធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមជនសង្ស័យរូបនេះ ជាលទ្ធផលមានសារធាតុញៀន។

បច្ចុប្បន្នជនសង្ស័យខាងលើ បានបញ្ជូនទៅកាន់ អធិការដ្ឋានខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរចាត់ការបន្តតាមផ្លូវច្បាប់៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post