header ads

Sponsor

កម្មវិធីប្រឡងចម្រៀងកុមារប្លែកគេក្នុងយុគសម័យថ្មី Cambodia Idol Junior បានធ្វើការប្រឡងវគ្គជម្រុះដំបូងហើយ! កាលពីសប្តាហ៌មុនសង្កេតឃើញថាប្អូនៗជាបេក្ខជនជាច្រើនបានមកដាក់ពាក្យចូលរួមប្រឡងវគ្គជម្រុះដំបូងនៅទីតាំងទី១ សណ្ឋាគារស្ទឹងសង្កែ ទីរួមខេត្ដបាត់ដំបង ដែលបានបញ្ចប់នាព្រឹកថ្ងៃ អាទិត្យ ទី 11 ខែសីហា ឆ្នាំ 2019។

សម្រាប់ទីតាំងប្រឡងវគ្គជម្រុះបន្ទាប់ធ្វើឡើងនៅខេត្តសៀមរាប ផ្សារទំនើប The Heritage Walk នាថ្ងៃ អាទិត្យ ទី 18 ខែ សីហា ឆ្នាំ 2019 ខាងមុខនេះ​​។ សម្រាប់កម្មវិធីចាប់ផ្តើមពីម៉ោង 8:00 ព្រឹកតទៅ! ពាក្យចូលរួមប្រឡងមានដាក់លក់នៅ The Heritage Walk ផ្ទាល់ អ្នកអាចទិញភ្លាម ដាក់ពាក្យភ្លាម ប្រលងភ្លាម !

ហើយអ្វីដែលកាន់សប្បាយរីករាយគឺលោកអ្នកជាអាណាព្យាបាល ក៏ដូចជាប្អូនៗក៏អាចចូលរួមទស្សនាដោយសេរីជាមួយការប្រគំតន្ត្រី Cambodian Idol Junior Concert ដែលធ្វើមុនមួយថ្ងៃគឺនៅថ្ងៃទី 17 ខែ សីហា ឆ្នាំ 2019 ចាប់ពីម៉ោង 7:00 យប់តទៅនៅស្ទូឌីយ៉ូ ហង្សមាស HDTV ផ្សារទំនើប AEON Mall ភ្នំពេញជាន់ទីបួន។

ដែលមានការចូលរួមពីកំពូលតារាចម្រៀងដែលជាគណៈកម្មការទាំងបីរូបមាន លោក ព្រាប សុវត្ថិ, ឆន សុវណ្ណរាជ និង សុខ ស្រីនាង និងតារាចម្រៀងកុមារជាច្រើនទៀត នឹងមកផ្ដល់ជាបទពិសោធន៍ និងភាពសប្បាយរីករាយជូនលោកអ្នក!
សូមសម្រេចក្ដីប្រាថ្នារបស់បុត្រធីតាអ្នកឥឡូវនេះ!

សម្រាប់កម្មវិធី Cambodian Idol Junior  នេះឧបត្ថម្ភផ្ដាច់មុខដោយ៖​ vivo S1 ស្វែងរកស្តាយថ្មីរបស់អ្នក ដោះសោរដោយស្កេនក្រយ៉ៅដៃលើអេក្រង់ | AI សែលហ្វី 32 MP

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post