
ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់ហិង្សាទៅលើយុវតីដែលជាសង្សារ និងបង្ខំចាប់រំលោភរហូតបានសម្រេចក្នុងបន្ទប់ជួល រួចឌុបនាងជូនដល់ផ្ទះដោយនឹកថាគ្មានបញ្ហាអ្វី ប៉ុន្តែត្រូវជនរងគ្រោះនិយាយប្រាប់ម្តាយ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅបន្ទប់ជួលរបស់ជនសង្ស័យ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនមានឈ្មោះ តឿ ខាវ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង ។
ចំណែកជនរងគ្រោះឈ្មោះ ស ណ ស ន អាយុ១៦ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះឡ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង ។
បើតាមសម្តីជនសង្ស័យ បានឲ្យដឹងថា ខ្លួនលេងហ្វេសប៊ុក លេងឆាត ស្រឡាញ់គ្នាតាមរយ:អនឡាញ អស់រយ:ពេល៤ខែកន្លងមកហើយ លុះមកដល់យប់ថ្ងៃកើតហេតុ ឆាតបបួលនាងមកលេងបន្ទប់ជួល នៅភូមិព្រៃស្វាយ នាងក៏យល់ព្រមហើយក៏ជិះម៉ូតូ ទៅឌុបយកនាងពីផ្ទះឡ ចូលដល់ក្នុងបន្ទប់ ទប់អារម្មណ៍មិនបាន ក៏ចាប់ឱបនាងជាប់ រួចក៏ចាប់សម្រាត ត្រូវបាននាងរើបម្រាស់រួច ពេលនោះជនសង្ស័យ បានរត់ទៅចាក់គន្លឹះទ្វារជាប់ ហើយរុញជនរងគ្រោះផ្ទប់ជញ្ជាំង ចាប់ផ្តួលហើយ ធ្វើសកម្មភាបរំលោភរហូតបានសម្រេចរួចហើយ ទើបឌុបនាងវិលទៅផ្ទះវិញ ត្រូវនាងយករឿងប៉ុន្មាននិយាយប្រាប់សាច់ញាតិ ក៏ចាប់ឃាត់ខ្លួនភ្លាមៗ រួចនាំយកប្រគល់ឲ្យប៉ូលិស ចោមចៅ៣ និងដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់តែម្តង៕


